កីឡាករវាយតឺន្នីសលេខ១ពិភពលោក Novak Djokovic កំពុងទន្ទឹងរង់ចាំចាប់ផ្តើមរដូវកាលឆ្នាំ២០២២របស់គាត់នៅទីក្រុងឌូបៃបន្ទាប់ពីការនិរទេសរបស់គាត់ពីប្រទេសអូស្ត្រាលី ហើយបាននិយាយថា គាត់នឹងក្លាយជាមនុស្សដំបូងដែលអបអរសាទរម្ចាស់ជើងឯក US Open កីឡាករ DanilMedvedev ប្រសិនបើកីឡាករសញ្ចាតិរុស្ស៊ីរូបនេះបញ្ចប់ការគ្រប់គ្រងរយៈពេល២ឆ្នាំរបស់គាត់នៅចំណាត់ថ្នាក់កំពូលនៃពិភពលោក។Medvedev បានជាប់ចំណាត់ថ្នាក់លេខមួយក្នុងការប្រកួត Australian Open កាលពីខែមុន។
កីឡាករសញ្ជាតិស៊ែប៊ីវ័យ៣៤ឆ្នាំ Novak Djokovic បានលេងការប្រកួតកាលពីថ្ងៃចន្ទជាលើកដំបូងក្នុងឆ្នាំនេះក្នុងការបើកឆាកប្រកួតកម្មវិធី Duty Free Championships របស់គាត់ជាមួយនឹងកីឡាករ Lorenzo Musettiរបស់អុីតាលីដែលមានចំណាត់ថ្នាក់ទី៥៧នៅលើពិភពលោក។
គាត់បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទថា “ខ្ញុំបានរៀបចំយ៉ាងល្អ ដូចដែលខ្ញុំអាចធ្វើបាន និងរំភើបដើម្បីអាចធ្វើដំណើរម្តងទៀត។ខ្ញុំបានប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីដាក់ខ្លួនឯងឱ្យស្ថិតក្នុងទីតាំងដ៏ល្អសម្រាប់កីឡាវាយតឺន្នីសដែលមានប្រាជ្ញា និងផ្លូវចិត្តផងដែរ។ ខ្ញុំពិតជារីករាយដែលបានលេងម្តងទៀត នៅទីបំផុតវានឹងកើតឡើង ហើយប្រសិនបើវាកើតឡើងនៅសប្តាហ៍នេះ ខ្ញុំនឹងក្លាយជាមនុស្សដំបូងគេដែលអបអរសាទរគាត់ (Danil Medvedev)” ។
Djokovic ដែលកំពុងតាមដានការឈ្នះការប្រកួតលើកទី៦ក្នុងទីក្រុងឌូបៃបានបន្តថា គាត់បានបន្តការហ្វឹកហាត់ប្រហែល១០ថ្ងៃបន្ទាប់ពីគាត់ត្រូវបាននិរទេសពីប្រទេសអូស្ត្រាលី ហើយបានលេងកីឡាវាយតឺន្នីសអស់រយៈពេល២សប្តាហ៍កន្លងមកនេះ។ កីឡាករលំដាប់លេខ១ពិភពលោកដែលមិនបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩រូបនេះ ត្រូវបានហោះចេញពីប្រទេសអូស្ត្រាលី បន្ទាប់ពីស្នាក់នៅរយៈពេល ១១ថ្ងៃ តាមការសម្រេចចិត្តរបស់រដ្ឋមន្ត្រីអន្តោប្រវេសន៍របស់ប្រទេ សជុំវិញការព្រួយបារម្ភថា តារាវាយតឺន្នីសរូបនេះ អាចជំរុញឱ្យមានមនោសញ្ចេតនាប្រឆាំងនឹងកាតព្វកិច្ចចាក់វ៉ាក់សាំង។
ឥDjokovic បានអះអាងថា គាត់មិនមែនជាអ្នកប្រឆាំងនឹងកាតព្វកិច្ចចាក់វ៉ាក់សាំងទេ ហើយថាការបដិសេធរបស់គាត់ក្នុងការចាក់វ៉ាក់សាំងគឺមកពីភាពមិនច្បាស់លាស់អំពីរបៀបដែលវ៉ាក់សាំងការពារមេរោគអាចប៉ះពាល់ដល់ការលេងរបស់គាត់។ ចំណែក Medvedev កីឡាករលំដាប់លេខ២ពិភពលោកដែលកំពុងលេងក្នុងកម្មវិធី Mexican Open ក្នុងខែនេះ អាចទម្លាក់ Djokovic អាស្រ័យលើថា តើកីឡាករនីមួយៗធ្វើបានល្អក្នុងការប្រកួតរៀងៗខ្លួនឬទេ? ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)