ព័ត៌មានទាន់ហេតុការណ៍៖

លោក Jesse Marsch ស្នងតំណែងលោក Marcelo Bielsa ជាគ្រូបង្វឹកថ្មីក្លិប Leeds United

ចែករំលែក៖

ក្លិប Leeds United គ្រោងនឹងតែងតាំងអតីតគ្រូបង្វឹកក្លិប RB Leipzig លោក Jesse Marsch ជាគ្រូបង្វឹកថ្មីរបស់ក្លិបនៅលីគកំពូលអង់គ្លេសមួយនេះ

បុរសសញ្ជាតិអាមេរិករូបនេះដែលធ្លាប់បង្វឹកក្រុម New York Red Bulls និងក្រុម Red Bull Salzburg បានចាកចេញពីក្លិបអាល្លឺម៉ង់កាលពីខែធ្នូឆ្នាំមុន បន្ទាប់ពីសម្រាករយៈពេលខែ។

បុរសវ័យ៤៨ឆ្នាំរូបនេះនឹងជំនួសតំណែងលោក Marcelo Bielsa ដែលត្រូវបានបណ្តេញចេញកាលពីថ្ងៃអាទិត្យនៅពេលដែលលិខិតអនុញ្ញាតការងារត្រូវបានបញ្ចប់។

ក្លិប Leeds កំពុងឈរនៅលេខរៀងទី១៦ក្នុងតារាង Premier League ដែលមានពិន្ទុពីលើតំបន់កាត់ចោល បន្ទាប់ពីរងបរាជ័យយ៉ាងធ្ងន់ធ្ងរ។

បន្ទាប់ពីចាកចេញពីលីគកំពូលអាមេរិក Major League Soccer នៅក្លិបNew York Red Bulls ក្នុងឆ្នាំ២០១៨ លោក Marsch បានចូលរួមជាមួយក្លិប RB Leipzig ជាជំនួយការរបស់លោក Ralf Rangnick មុនពេលត្រូវបានតែងតាំងនៅក្រុម RB Salzburg ក្នុងខែមិថុនា ឆ្នាំ២០១៩

គាត់​រីករាយ​នឹង​ការ​ជោគជ័យ​ក្នុង​ការ​ឈ្នះ​ពាន​លីគ​ក្នុង​រដូវ​កាល​ដំបូង​របស់​គាត់​ក្នុង​ក្រុម Salzburg គាត់ក៏ជាផ្នែកមួយនៃការអភិវឌ្ឍន៍របស់ខ្សែប្រយុទ្ធ Erling  Haaland មុនពេលខ្សែប្រយុទ្ធន័រវេសរូបនេះបានចូលរួមជាមួយក្លិBorussia Dortmund ក្នុងឆ្នាំ២០១៩

បន្ទាប់មកគាត់បានត្រឡប់ទៅក្លិប Leipzig ក្នុងខែមេសាឆ្នាំមុន ដែលលើកនេះធ្វើជាគ្រូបង្វឹកនៅពេលគាត់ចូលកាន់តំណែងជំនួសលោក Julian Nagelsmann ដែលបានចាកចេញទៅគ្រប់គ្រងក្លិBayern Munichលោក Marsch ដែល​ត្រូវ​បាន​គេ​ភ្ជាប់​ជាមួយ​នឹង​តំណែង​ជា​អ្នក​គ្រប់​គ្រង​នៅ​ក្រុម Celtic ផងដែរកាល​ពី​មុនដែលចង់ឲ្យគាត់ទៅដឹកនាំក្រុមលីគកំពូលនៅ​ប្រទេស​ស្កុតឡែនមួយនេះ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖