ព័ត៌មានទាន់ហេតុការណ៍៖

ជាលើកដំបូងដែលវៀតណាមមានករណីឆ្លងកូវីដ-១៩កើនឡើងដល់ទៅជាង១១០ពាន់នាក់ក្នុងរយៈពេល២៤ម៉ោង

ចែករំលែក៖

ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃទី២ខែមីនា បានប្រកាសថា ចំនួនអ្នកឆ្លងកូវីដ-១៩នៅទូទាំងប្រទេសវៀតណាមក្នុងរយៈពេល ២៤ម៉ោងកន្លងមកមានរហូតដល់ទៅ១១០.៣០១នាក់ ។ ជាមួយគ្នានេះដែរក៏មានអ្នកស្លាប់ដោយកូវីដ -១៩ ចំនួន១១៤នាក់ផងដែរ។
ករណីឆ្លងកូវីដគឺនៅ៦៣ខេត្ត/ក្រុងទូទាំងប្រទេស ក្នុងនោះនៅរដ្ឋធានីហាណូយមានករណីឆ្លង ១៥.១១៤នាក់, បាក់និញ ៤៦៩៨នាក់, ងេអាង៤៣២៩នាក់ … ចំណែកទីក្រុងហូជីមិញក៏មានករណីឆ្លងកើនឡើងខ្ពស់ផងដែរ គឺមានអ្នកឆ្លងដល់ទៅ ២.៧៤៦នាក់។
ចាប់តាំងពីករណីឆ្លងកូវីដ-១៩ មកទល់ពេលនេះវៀតណាមមានអ្នកឆ្លងសរុប ៣.៧លាននាក់ ឈរលំដាប់ទី៣០ក្នុងចំណោម ២២៥ប្រទេសនិងដែនដី ៕ ដោយ៖ ធីរីណា

រូបថត៖TTXVN


ចែករំលែក៖