ខេត្តបាត់ដំបង៖ នៅថ្ងៃពុធ១៤រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២នៅវេលាម៉ោង៧និង៣០នាទីនៅចំណុចក្រុម៣២ ភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង, អនុវត្តតាមយោបល់ដឹកនាំរបស់លោក សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោក កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ឯក ស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែ បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនរួមជាមួយផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានចុះប្រតិបត្តិការបង្ក្រាបបានករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន០១ករណី ក្នុងបទល្មើសជាក់ស្តែង ។
បើតាមសមត្តកិច្ចជំនាញបានបន្តថា÷ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់និងវត្ថុតាង គឺ៖១-ឈ្មោះ រិន សារួន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។
២-ឈ្មោះ ថោង សាវឿត ហៅពេជ្រ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។
សមត្តកិច្ចបានបន្តទៀតថា÷វត្ថុតាងដែលដកហូតបានរួមមាន៖-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លាចំនួន ០៣ថង់ (ទម្ងន់២,២៩ក្រាមទាំងសំបកថង់) សង្ស័យជាសារធាតុញៀន។
-សម្ភារកែច្នៃសម្រាប់ប្រើប្រាស់ថ្នាំញៀន និងថង់សម្រាប់ច្រករំលែកថ្នាំញៀនមួយចំនួន។
-ទូរស័ព្ទដៃ០១គ្រឿង។
ករណីនេះសមត្ថកិច្ចនគរបាលបានរៀបចំកសាងសំណុំរឿងបញ្ជូនជនសង្ស័យនិងវត្ថុតាងយកទៅកាន់ការិយាល័យជំនាញអធិការដ្ឋាននគរបាលស្រុកសង្កែដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕
ដោយ៖ស សារ៉េត