សង្គ្រាមវាយប្រហារអ៊ុយក្រែន បានឈានចូលដល់ថ្ងៃទី៨ហើយ បណ្តាលឱ្យពលរដ្ឋអ៊ុយក្រែនជាង១លាននាក់បានភៀសខ្លួនចេញពីប្រទេស។
ជាមួយគ្នានេះដែរ អង្គការសហប្រជាជាតិបានបោះឆ្នោតស្នើដល់រុស្ស៊ីផ្អាកការវាយប្រហារទៅលើប្រទេសអ៊ុយក្រែន ហើយដកទាហានចេញជាបន្ទាន់ពីប្រទេសនេះ។ សរុបមានប្រទេសចំនួន១៤១ក្នុងចំណោម១៩៣ប្រ
ទេសជាសមាជិកបានបោះឆ្នោតគាំទ្រ។ ក្រៅពីនេះក៏មានប្រទេសចំនួន៣៥ បោះឆ្នោតអនុបវាទ និង៥ប្រទេសប្រឆាំង ក្នុងនោះមាន រុស្ស៊ី បេឡារូស ស៊ីរី កូរ៉េខាងជើង និង Eritrea ។
ក្នុងពេលនេះដែរអង្គការសហប្រជាជាតិបានប្រកាសថា មានពលរដ្ឋ ២២៧នាក់ស្លាប់ និងរបួស៥២៥នាក់នៅក្នុងប្រទេសអ៊ុយក្រែន ហើយមានពលរដ្ឋជាង ១លាននាក់បានភៀសខ្លួនចូលទៅកាន់ប្រទេសក្នុងតំបន់អឺរ៉ុប។ ចំណែកភាគីអ៊ុយក្រែនវិញបានប្រកាសថា មានពលរដ្ឋ៣៥០នាក់ស្លាប់ និងជាង២ពាន់នាក់រងរបួស។ ជាមួយគ្នានេះដែរ អ៊ុយក្រែនបានប្រកាសថាមានទាហានរុស្ស៊ីជិត៧ពាន់នាក់ស្លាប់ក្នុងសង្គ្រាម។ ចំណែករុស្ស៊ីវិញបញ្ជាក់ថា មានទាហានស្លាប់តែ៤៩៨នាក់ប៉ុណ្ណោះ។
សារព័ត៌មាន AP បានផ្សាយថា ទាហានរុស្ស៊ីដែលរបួសនៅក្នុងសង្គ្រាមបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្នុងប្រទេសបេឡារូសជាប់ព្រំដែនប្រទេសអ៊ុយក្រែន ៕ ដោយ៖ ធីរីណា
រូបថត៖AP
រូបថត៖Reuters