ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី កែវ សាមុល អភិបាលរងខណ្ឌចំការមនដឹកនាំក្រុមការងារចុះប្រមូលសំរាមតាមមាត់ប្រឡាយលូទឹកស្អុយ

ចែករំលែក៖

    ភ្នំពេញ ៖ លោកស្រីអភិបាលរងតំណាងឱ្យលោក ថេង សុថុល អភិបាលខណ្ឌបានដឹកនាំក្រុមការងារចុះប្រមូលសំរាមតាមមាត់ប្រឡាយលូទឹកស្អុយដែលមានការចូលរួមពីអាជ្ញាធរសង្កាត់ទាំង៣ នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២នៅចំណុចផ្លូវលេខ១០៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

   លោកស្រី កែវ សាមុល អភិបាលរងខណ្ឌបានប្រាប់ថា ដោយបានការណែនាំពីលោក ថេង សុថុល អភិបាលនៃគណ:អភិបាលខណ្ឌ លោកស្រីបានដឹកនាំក្រុមការងារចុះប្រមូលសំរាមក្រោយពេលប្រទះឃើញសំរាមពាសពេញប្រឡាយទឹកបង្កឱ្យស្ទះចរន្តទឹកដែលហូរធ្លាក់ទៅដល់ស្ថានីយបូមទឹកបឹងត្របែកហើយនៅព្រឹកនេះយើងបានសហការជាមួយចៅសង្កាត់ទាំង៣និងមន្ត្រីបរិស្ថានខណ្ឌរួមនឹងក្រុមហ៊ុនប្រមូលសំរាមនិងមន្ត្រីមន្ទីរសាធារណការសាលារាជធានីភ្នំពេញប្រញាប់ធ្វើឱ្យហើយនៅព្រឹកនេះដោយយើងចាប់ផ្តើមអនុវត្តប្រមូលសំរាមចាប់ពីផ្លូវម៉ៅសេទុងកែងផ្លូវលេខ១០៥ សង្កាត់បឹងត្របែករហូតមកដល់ផ្លូវលេខ១០៥កែងផ្លូវលេខ៤៨៨ សង្កាត់ផ្សារដើមថ្កូវនិងបែងចែកកម្លាំងជា៣ក្រុម។ 

ក្នុងនោះដែរលោកស្រីអភិបាលរងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអ្នករស់នៅតាមប្រឡាយលូផ្លូវលេខ១០៥ពីខណ្ឌបឹងកេងកងមកដល់ខណ្ឌចំការមននិងប្រជាពលរដ្ឋរស់នៅកន្លែងផ្សេងទៀត

សូមកុណយកសំរាមមកចោលនៅក្នុងប្រឡាយវាបង្កឱ្យខូចបរិស្ថានប៉ះពាល់ដល់សុខភាពនិងធ្វើឱ្យកកស្ទះចរន្តទឹកដែលហូរធ្លាក់ទីស្ថានីយបូមទឹកបឹងត្របែក។ក្រៅពីនេះលោកស្រីអភិបាលរងបានឱ្យក្រុមការងារកាប់ដើមឈើដែលដុះតាមមាត់ប្រឡាយអមសងខាងបង្កាន់ដៃស្ពានព្រោះវាបង្កឱ្យស្ទះទឹកហូរនៅពេលដើមឈើវាងាប់និងបាក់ចូលប្រឡាយ៕

ដោយ៖ ជីណា


ចែករំលែក៖