ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចបញ្ជាក់ថា រុស្ស៊ីមិនអាចយកឈ្នះអ៊ុយក្រែនបានឡើយ ហើយកងទ័ពរុស្ស៊ី ក៏មិនអាចសម្លាប់កងទ័ពអ៊ុយក្រែនឲ្យអស់ពីទឹកដីនោះដែរ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ សម្តេចតេជោ ហ៊ុន សែន នៅតែប្រកាសដល់ភាគីជម្លោះរុស្ស៊ី និងអ៊ុយក្រែន  ឲ្យមានបទឈប់បាញ់នៅនឹងកន្លែង ដោយសម្តេចបញ្ជាក់ថា រុស្ស៊ីមិនអាចយកឈ្នះអ៊ុយក្រែនបានឡើយ ហើយកងទ័ពរុស្ស៊ី ក៏មិនអាចសម្លាប់កងទ័ពអ៊ុយក្រែនឲ្យអស់ពីទឹកដីនោះដែរ។

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា តម្រូវការជាអាទិភាពកំពូល ក្នុងប្រទេសអ៊ុយក្រែននាពេលនេះគឺ សន្តិភាព។  បើគ្មានសន្តិភាពទេ កុំនិយាយដល់សិទ្ធិមនុស្ស សិទ្ធិរស់រានមានជីវិត និងលទ្ធិប្រជាធិបតេយ្យអោយសោះ។ 

សូមរម្លឹកថា, យោងតាម​ក្រុម​ឃ្លាំមើល​ការតវ៉ា​ឯករាជ្យ នគរបាល​បាន​ចាប់ខ្លួន​មនុស្ស​ជាង ៤,៣០០នាក់កាលពី​ថ្ងៃអាទិត្យ​ក្នុង​ក្បួន​តវ៉ា​ដ៏​ធំ ​ប្រឆាំងនឹង​ការ​ឈ្លាន​ពាន​ចូល​អ៊ុយ​ក្រែ​ន​របស់​ប្រធានាធិបតី​រុស្ស៊ីលោក Vladimir Putin។ ​យោងតាម​វីដេអូ​ដែល​បាន​បង្ហោះ​នៅតាម​បណ្ដាញ​សង្គម​ដោយ​ក្រុម​ប្រឆាំង និង​ក្រុម​អ្នកសរសេរ​អត្ថបទ​បង្ហោះ​ក្នុង​ប្លុក ក្រុមអ្នកតវ៉ា​រាប់​ពាន់​នាក់​​កាន់​បដា​ស្រែក​ពាក្យ​ថា ​គ្មាន​សង្គ្រាម និង​សម​មុខ​អ្នក​ហើយ​។​

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្តេចសូមទទួលយកការរិះគន់ពាក់ព័ន្ធវិស័យសុខាភិបាលកម្ពុជានៅទន់ខ្សោយ សម្ភារៈបរិក្ខាពេទ្យមិនសូវទនើប តែកម្ពុជាមានឆន្ទៈធ្វើឲ្យប្រសើរឡើងជាលំដាប់ នូវវិស័យសុខុមាលភាពដ៏សំខាន់មួយនោះ និងពង្រឹងឆន្ទៈក្រុមគ្រូពេទ្យ ដើម្បីឈានទៅសម្រេចគោលដៅ ព្រមទាំងឆន្ទៈនយោបាយ ដែលដាក់ចេញចំពោះវិស័យមួយនេះ។ 

សម្ដេចតេជោ ហ៊ុន សែន ថ្លែងនៅឆ្នាំ១៩៩៨ ពលរដ្ឋសង្ឃឹមរស់ត្រឹមអាយុជាង ៥០ឆ្នាំប៉ុណ្ណោះ ប៉ុន្តែឥឡូវសង្ឃឹមរស់ដល់ជាង ៧០ឆ្នាំ ឬរហូតដល់ជាង ៩០ឆ្នាំ ដោយសារកត្តាសុខសន្តិភាព និងការអភិវឌ្ឍឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ទោះជាអូមីក្រុងមិនធ្ងន់ធ្ងរបណ្តាល ឲ្យស្លាប់ក៏ពិតមែន តែជំងឺនេះបណ្តាលឲ្យមាន ហានិភ័យសុខភាព នៅក្រោយក៏ថាបាន។  

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា នៅពាក់កណ្តាលខែឧសភា រហូតដល់ពាក់កណ្តាលខែមិថុនា  ឆ្នាំ២០២២ សម្តេចមិនអាចចាកចេញពីប្រទេសបានទេ ដោយសារកម្ពុជាត្រូវរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។

លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានសន្យាចំពោះមុខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីថា ដរាបណាកម្ពុជាត្រូវប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដរាបនោះជំនួយរបស់ចិនសម្រាប់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដល់ប្រទេសកម្ពុជានៅតែបន្ត និងតាមតម្រូវការមិត្តកម្ពុជាជានិច្ច។

សម្តេចតេជោ ហ៊ុន សែន៖ កិច្ចប្រជុំពិសេសអាស៊ាន-អាមេរិក អាចនឹងត្រូវលើកពេល ព្រោះមិនទាន់ឯកភាពគ្នាលើពេលវេលា 

សម្តេចបានថ្លែងបែបនេះ ខណៈសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិន ជូនចំពោះរដ្ឋាភិបាល និងប្រជាជនកម្ពុជា រួមជាមួយការសម្ពោធព្រមគ្នានូវអាគារសាលាបឋមសិក្សា និងវិទ្យាល័យតេជោសែនត្បូងឃ្មុំ ៕

ដោយ ៖ សិលា


ចែករំលែក៖