ចំនួនអ្នកឆ្លងកូវីដ-១៩ នៅក្នុងប្រទេសចិនបានកើនឡើងជាង ១ពាន់នាក់ក្នុងមួយថ្ងៃ នេះជាចំនួនច្រើនបំផុតមិនធ្លាប់មាន ក្នុងរយៈពេល២ឆ្នាំកន្លងមក ។ ភាគច្រើនករណីឆ្លងថ្មីនេះគឺជាប្រភេទវីរុសបំប្លែងថ្មីអូមីក្រុង។
តាមតួលេខរបស់គណកម្មការសុខាភិបាលចិនបានបញ្ជាក់ថា បានរកឃើញករណីឆ្លងកូវីដ-១៩ចំនួន ១.១០០នាក់នៅក្នុងរបាយការណ៍ថ្ងៃទី១១ខែមីនា ក្នុងនោះមាន៧០៣នាក់មិនចេញអាការៈនោះឡើយ។
ចំនួនអ្នកឆ្លងកូវីដ-១៩កើនឡើងពី ៣០០នាក់ ឡើងដល់ជាង ១.០០០នាក់ក្នុងរយៈពេលមិនដល់មួយសប្តាហ៍ផង។ ករណីឆ្លងកើនឡើងក្នុងពេលដែលកូវីដ-១៩ បំប្លែងថ្មីអូមីក្រុងរាលដាលខ្លាំងនៅទីក្រុងភាគខាងកើតនៃប្រទេសចិន។
បើប្រៀបធៀបជាមួយប្រទេសផ្សេងទៀតនៅលើពិភពលោក ចិនមានករណីឆ្លងកូវីដ-១៩ តិចជាងប្រទេសជាច្រើន។ ប៉ុន្តែករណីឆ្លងនោះបានធ្វើឱ្យគោលដៅ Zero Covid-19 នៅក្នុងប្រទេសចិនត្រូវបាត់បង់ ដោយមិនអាចទប់ស្កាត់ការឆ្លងបាន១០០%នោះឡើយ៕ ដោយ៖ ធីរីណា
រូបថត៖Bloomberg