ព័ត៌មានទាន់ហេតុការណ៍៖

គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌចំការមន ​ចុះ​ត្រួតពិនិត្យ​ក្លឹ​ប​កម្សាន្ត​មួយ​កន្លែង​សង្ស័យ​មានលួចលាក់ប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

​ភ្នំពេញ ៖ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌចំការមន បាន​ចុះ​ត្រួតពិនិត្យ​ក្លឹ​ប​កម្សាន្ត​មួយ​កន្លែង បន្ទាប់​ពី​មានការ​សង្ស័យ​ថា មានលួចលាក់ប្រើប្រាស់គ្រឿងញៀន។

ប្រតិបត្តិការនេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពី​១១​និង​២០​នាទី​យប់ ថ្ងៃ​ទី​១០​ខែមីនា ឆ្នាំ​២០២២ នៅ​ត្រង់​ចំណុច​ក្លឹ​ប​កម្សាន្ត​៩៩ តាម​បណ្ដោយ​ផ្លូវ​បេតុង ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។

បន្ទាប់​ពី​មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា ក្លឹ​ប​កម្សាន្ត​នោះ បាន​បើក​ដំណើរការ និង​លួចលាក់​ប្រើប្រាស់​គ្រឿង​ញៀ​ន​លោក ថេ​ង សុ​ថុ​ល អភិ​បាល​នៃ​គណៈ​អភិបាល​ខណ្ឌចំការមន បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ទីតាំង​ខាងលើ​ជាក់ស្ដែង​។ ​

ជាលទ្ធផលក្រោយពីការត្រួតពិនិត្យ​ហើយ​នោះឃើញ​ថា ទីតាំង​ក្លឹ​ប​កម្សាន្ត​៩៩​នេះ មិន​បាន​បើក​ដំណើរការ​នោះ​ទេ ហើយ​ក៏​មិន​បាន​រក​ឃើញ​ថា មាន​លួចលាក់​ប្រើប្រាស់​គ្រឿង​ញៀ​ន ដូច​អ្វី​ដែល​ប្រជាពលរដ្ឋ​បាន​រាយការណ៍​នោះ​ដែរ​។

បន្ទាប់​ពី​បញ្ចប់​ការ​ត្រួតពិនិត្យ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌចំការមន សម្រេច​បិទ​ក្លឹ​ប​កម្សាន្ត​៩៩​ជា​បណ្ដោះអាសន្ន​សិន​៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖