ភ្នំពេញ៖ រថយន្តជាច្រើនគ្រឿង ត្រូវបានកម្លាំងនគរបាលផ្នែកចរាចរណ៍ អនុវត្តវិធានការច្បាប់យកទៅណែនាំ និងផាកពិន័យ បន្ទាប់ពីម្ចាស់រថយន្តទាំងអស់នោះ នៅតែផ្គេីនដោយបន្តចតនៅលេីចិញ្ចើមផ្លូវសាធារណៈគ្មានសណ្តាប់ធ្នាប់។
ជាក់ស្ដែងបេីយោងតាមប្រភពព័ត៍មានពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២នេះ កម្លាំងសណ្តាប់ធ្នាប់ចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា សហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌ៧មករា ចុះរៀបចំសណ្តាប់ធ្នាប់នៅតាមបណ្តោយមហាវិថីព្រះសីហនុ ផ្លូវលេខ២៧៤, មហាវិថីហ្សាវាហារឡានេហ៍រុ ផ្លូវលេខ២១៥, មហាវិថីកម្ពុជាក្រោម ផ្លូវលេខ១២៨, មហាវិថីព្រះមុនីវង្ស ផ្លូវលេខ៩៣, មហាវិថីហ្សាលដឺគោល ផ្លូវលេខ២១៧, មហាវិថីសហពន្ធ័រុស្សី ផ្លូវលេខ១១០ និងផ្សារមិនរៀបរយ ក្នុងភូមិសាស្ត្រខណ្ឌ៧មករា។
ក្នុងប្រតិបត្តិការនេះកម្លាំងបានធ្វើការណែនាំអប់រំបងប្អូនអាជីវករលក់ដូរ កុំឱ្យយកចិញ្ចើមថ្នល់ចត ឬលក់ដូរ នៅលើដងផ្លូវសាធារណៈ ឱ្យទ្បើងលក់ផុតពីទ្រូងថ្នល់បណ្តោះអាសន្ន ១ភាគ៣ នៃចិញ្ចើមថ្នល់ ដើម្បីទុកចិញ្ចើមថ្នល់សម្រាប់ថ្មើរជើងធ្វើចរាចរណ៍ទៅវិញទៅមកឱ្យបានងាយស្រួល ជាពិសេសកាត់បន្ថយការកកស្ទះ ឬការគ្រោះថ្នាក់ជាយថាហេតុ៕
ដោយ៖សហការី