ភ្នំពេញ៖ ដើម្បីទប់ស្កាត់បទល្មើស ក្នុងភូមិសាស្រ្តខណ្ឌទួលគោក កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះរដ្ឋបាលនៅចំណុចផ្ទះ-បន្ទប់ជួល និងធ្វើអត្តសញ្ញាណប័ណ្ណចែកជូនប្រជាពលរដ្ឋ។
ជាក់ស្ដែងនៅវេលាម៉ោង ១០ និង៣០នាទីព្រឹកថ្ងៃព្រហស្បតិ៍ទី១៧ ខែមីនា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី២បានសហការជាមួយគណៈបញ្ជាការឯកភាពសង្កាត់ផ្សារដេប៉ូទី២ បានចុះរដ្ឋបាលនៅចំនុចផ្ទះជួលលេខ៤ ផ្លូវលេខ១៣៨z ក្រុមទី៣០ ភូមិទី១០ សង្តាត់ផ្សារដេប៉ូទី២ ខណ្ខទួលគោក។ ជាមួយគ្នានោះ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានថតធ្វើអត្តសញ្ញាណ ប័ណ្ណ និងចែកជូនប្រជាពលរដ្ឋ ។
សូមជម្រាបថា កម្លាំងផ្នែកជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង១០ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក កាលពីយប់មិញនេះ បានធ្វើការល្បាត និងឈរជើងតាមគោលដៅដើម្បីទប់ស្កាត់បទល្មើស ក្នុងភូមិសាស្រ្តរបស់ខ្លួន។
គួរបញ្ជាក់ថា កម្លាំងនគរបាលខណ្ឌទួលគោក តែងតែចុះសហការជាមួយ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក និងកម្លាំងការិយាល័យសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះរៀបចំសណ្ដាប់ធ្នាប់នៅតាមបណ្តោយផ្លូវលេខ២៤៥,ផ្សារនាគមាស និងផ្សារដេីមគរផងដែរ៕
ដោយ៖សហការី