ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់ផ្លូវលេខ​៧OB​ និងបុកគ្រឹះសាងសង់ស្ពានថ្មឆ្លងកាត់​ផ្លូវ៧០B​ ចំនួន៩ស្ពាន​ក្នុងស្រុកស្រីសន្ធរ​

ចែករំលែក៖

ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី​១៧​ ខែមីនា​ ឆ្នាំ២០២២​ លោកឧត្តមសេនីយ៍​ឯក​ ហ៊ុន​ ម៉ាណែត​ អគ្គមេបញ្ជាការរង​ កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី ហ៊ុន​សែន​ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់ផ្លូវលេខ​ ៧០B​ និងបុកគ្រឹះសាងសង់ស្ពានថ្មឆ្លងកាត់​ផ្លូវ៧០B​ ចំនួន០៩ស្ពាន​ នៅភូមិព្រៃទទឹង​ ឃុំឫស្សីស្រុក​ ស្រុកស្រីសន្ធរ​ ខេត្តកំពង់ចាម។

ក្នុងកម្មវិធីនេះដែរមានការអញ្ជើញចូលរួមពីសំណាក់​រដ្ឋមន្ត្រី​ រដ្ឋលេខាធិការ​ លោកឧកញ៉ា​ សប្បុរសជន​នានា​​  លោកប្រធានក្រុមប្រឹក្សាខេត្ត​ គណៈអភិបាលខេត្តកំពង់ចាម​ និងខេត្តព្រះសីហនុ​ លោកព្រះរាជ​អាជ្ញា​នៃអយ្យការអមសាលាខេត្តកំពង់ចាម​ លោក លោកស្រីអភិបាលរងខេត្ត​ កងកម្លាំងប្រដាប់អាវុធ​ លោក​-លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត​ លោកអភិបាលស្រុក​ ប្រធានក្រុមប្រឹក្សាស្រុក​​ លោកគ្រូ-អ្នកគ្រូ​ សិស្សានុសិស្ស​ និងប្រជាពលរដ្ឋ​ប្រហែលជាង​១០០០នាក់​ ៕

ដោយ៖ វណ្ណៈ


ចែករំលែក៖