ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំង​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រីចំនួន ៣៣នាក់ ពាក់ព័ន្ធ​គ្រឿងញៀន​ រួមនិង​កាំភ្លើង​ខ្លី​មួយ​ដើម

ចែករំលែក៖

ខេត្ត​កំពង់ស្ពឺ៖ ជនសង្ស័យ ប្រុស​ស្រី ចំនួន ៣៣ នាក់​ ត្រូវ​បានកម្លាំង​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស ខេត្តកំពង់ស្ពឺ និង​មូលដ្ឋានកងរាជអាវុធហត្ថ ស្រុក​ភ្នំស្រួច សហការ​ជាមួយ កម្លាំង​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើសខេត្ត​ព្រះសីហនុ ដោយមាន​ការសម្របសម្រួល ពី​លោកស្រី ចា​ត សូរ​ស្មី ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ ធ្វើការ​​បង្ក្រាប​ និង​ឃាត់ខ្លួន​ជាក់ស្ដែង​។ 

​មន្ត្រី​កង​រាជ​អាវុធ​មូលដ្ឋាន​ស្រុក​ភ្នំស្រួច បាន​ឱ្យ​ដឹងថា៖ ប្រតិបត្តិការ​ចុះបង្ក្រាប​​ខាងលើនេះ ធ្វើឡើងកាលពី​វេលា​ម៉ោង ១​និង​៣០​នាទី រសៀល ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២២​ ​ត្រង់ចំណុច ភូមិ​ទី​៦ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ។​

​ការបង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ ប្រុស​ស្រី ចំនួន ៣៣ នាក់ ក្នុងនោះ​ស្រី​ម្នាក់ ពាក់ព័ន្ធ​ការចែក​ចាយ​គ្រឿងញៀន និង​ប្រើប្រាស់ ព្រមទាំង​បាន ដកហូត​វត្ថុតាង រួមមាន ១.​ម្សៅ​ស​ក្រាម ចំនួន​៦៨​កញ្ចប់ និង​ថ្នាំ​គ្រាប់ ពណ៌​ក្រហម ចំនួន​១០​គ្រាប់ (​មិនទាន់​ថ្លឹង​) , ២.​ដប​ជក់​ថ្នាំ​ចំនួន​៤, ខ្សៀ​ជក់​ចំនួន​៥, ថង់​ច្រកថ្នាំ​មួយចំនួន , ៣.​អាវុធខ្លី​១​ដើម ម៉ាក កា​៥៩ លេខ​៣៧២៧ គ្រាប់​ចំនួន​៦​គ្រាប់ បង់គ្រាប់​១ , ៤.​ម៉ូតូ​ចំនួន ១០​គ្រឿង , ទូរស័ព្ទ ១៣ គ្រឿង , ៥-power bank១ . កន្ត្រៃ​៣ , ដាវ​១ ។​

​បច្ចុប្បន្នជនសង្ស័យទាំងអស់​រួមនិងវត្ថុតាង​ត្រូវ​បានប្រគល់​ទៅ​ឱ្យកម្លាំង​ជំនាញ​កង​រាជ​​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ដើម្បី​បន្តនីតិវិធី​៕

ដោយ​៖សហការី​


ចែករំលែក៖