ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនស្ត្រីសង្ស័យម្នាក់ពាក់ព័ន្ធករណីជួញដូរគឿងញៀន២កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែ​មីនា​ ឆ្នាំ២០២២ វេលាម៉ោង១២និង​៣០​នាទីថ្ងៃត្រង់ កម្លាំងជំនាញខណ្ឌ​ឫស្សីកែវនិងប៉ុស្តិ៍រដ្ខបាលឫស្សីកែវបានធ្វើការបង្ក្រាបជនសង្ស័យជាស្ត្រីម្នាក់ជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅចំណុច ក្រុម៥ ភូមិក សង្កាត់ច្រាំងចំរេះ២ សង្កាត់ឫស្សីកែវ​​ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា ជាលទ្ធផលកម្លាំងជំនាញខណ្ឌបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហ៊ាន ប៊ុនថា ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះគ្នានលេខ ក្រុម៥ ភូមិក  សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។                               

ចំពោះសម្ភារដកហូតបានមានម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ០២កញ្ចប់។

នៅចំពោះមុខកម្លាំងជំនាញខណ្ឌកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតិវិធី៕

ដោយ ៖ ជីណា


ចែករំលែក៖