ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋថៃនៅជាប់ព្រំដែនកម្ពុជានាំគ្នាតវ៉ាឲ្យសមត្ថកិច្ចរបស់ខ្លួនយោគយល់ដល់ពលរដ្ឋកម្ពុជារកស៊ីតាមបន្ទាត់ព្រំដែន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ប្រជាជនថៃជាច្រើននាក់នៅខាងស្រុកគោកធ្យូងខេត្តស្រះកែវនៅជាប់ព្រំដែនកម្ពុជាទល់មុខច្រករបៀងអូរបីជាន់ក្នុងស្រុកអូរជ្រៅក្នុងខេត្តបន្ទាយមានជ័យរសៀលថ្ងៃទី១៨ខែមីនាឆ្នាំ២០២២ ជាច្រើននាក់ លើកគ្នាមកតវ៉ានិងទាហានឈុតខ្មៅដើម្បីឱ្យបន្ធូរបន្ថយភាពតានតឹងតាមច្រកព្រំដែន ដើម្បីឲ្យប្រជាជនប្រកបមុខរបររកស៊ីបានខ្លះជាមួយនឹងប្រជាជនខ្មែរដែលធ្លាប់ទំនាក់ទំនងពលរដ្ឋនិងពលរដ្ឋនៅតាមបន្ទាត់ព្រំដែនដោះដូរទំនិញទៅវិញទៅមក។ប៉ុន្តែបន្ទាប់ពីមានការរីករាលដាលនៅជំងឺកូវីដ-១៩ កម្លាំងជួរមុខរបស់ទាហានថៃហាក់បីដូចមានការរឹតបន្តឹងមិនឲ្យមានការដោះដូរមុខទំនិញឆ្លងដែនដែលពលរដ្ឋថៃធ្លាប់ប្រកបរបរជាមួយពលរដ្ឋកម្ពុជាដែលរស់នៅតាមបន្ទាត់ព្រំដែនដូចគ្នា។

  សេចក្ដីរាយការណ៍ពីសមត្ថកិច្ចនៅព្រំដែនប្រាប់ថាៈករណីខាងលើនេះពិតជាមានជនជាតិថៃធ្វើការតវ៉ាចំពោះទាហានថៃពិតមែន ព្រោះទាហានថៃបានបិទច្រករបៀងព្រំដែនជាប់ជិត២ខែមកហើយមិនឲ្យពលរដ្ឋកម្ពុជានិងពលរដ្ឋថៃចេញចូល ទំនាក់ទំនងដោះដូរមុខទំនិញរវាងពលរដ្ឋនិងពលរដ្ឋនោះឡើយ។ម្យ៉ាងទៀតពួកគាត់(ពលរដ្ឋថៃ)ដែលរស់នៅតាមបន្ទាត់ព្រំដែនអាស្រ័យទំនាក់ទំនងរកស៊ីជាមួយគ្នាដោះដូរនៅវិស័យកសិកម្មបើទោះវិបត្តិCovid19រីករាលដាលលើពិភពលោកក៏ដោយ ប៉ុន្តែមួយរយៈនេះសមត្ថកិច្ចរបស់ពួកគាត់(ថៃ)រិតត្បិតផ្ដាច់ការទំនាក់ទំនងរវាងពួកគាត់(ថៃ)និងពលរដ្ឋកម្ពុជាមិនឲ្យមានការទំនាក់ទំនងរកស៊ីបានទើបពួកគាត់ដាច់ចិត្តតវ៉ាសូមឲ្យសមត្ថកិច្ចថៃមានការយោគយល់រវាងពលរដ្ឋកម្ពុជនិងពលរដ្ឋថៃនៅតាមព្រំដែនក្នុងការប្រកបរបររកស៊ីប្រចាំជីវិត ៕

ដោយ ៖ វណ្ណា


ចែករំលែក៖