ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ចងកសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ

ចែករំលែក៖

ខេត្តតាកែវ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងខណៈគេបានប្រទះឃើញសាកសពយុវជនម្នាក់បានចងកសម្លាប់ខ្លួននៅក្នុងរោងប្រក់ស័ង្កសីមួយកន្លែងដោយមិនដឹងមូលហេតុ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃ អាទិត្យ ទី ២០ ខែ មីនា ឆ្នាំ ២០២២  ស្ថិតនៅភូមិ ព្រៃមាន ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ។ សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះ ខុន ចំរើន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ បុគ្គលិក ឆ្នោត រស់នៅ ភូមិជ្រេស ឃុំបឹងសាលា ស្រុកកំពង់ត្រាច ខេត្តកំពត ។ក្រោយពីទទួលបានពត៌មានពីប៉ុស្តិ៍នគរបាលរដ្ឋបាលពពេល កម្លាំងជំនាញស្នងការនគរបាលខេត្តតាកែវ និង កម្លាំងជំនាញអធិការនគរបាលស្រុកត្រាំកក់ បាន សហការ ជា ក្រុមគ្រូពេទ្យ និង អាជ្ញាធរមូលដ្ឋាន បានពិនិត្យទៅលើសាកសព និងមានការបំភ្លឺ សាក្សី សមត្ថកិច្ចបានសន្និដ្ឋានថាសាកសពខាងលើពិតជាចងកធ្វើអត្តឃាតសម្លាប់ខ្លួនឯងពិតប្រាកដមែន។

បច្ចុប្បន្នសពជនរងគ្រោះខាងលើត្រូវបានអាជ្ញាធរប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនិងទំនៀមទម្លាប់សាសនា៕

ដោយ៖ ស សម


ចែករំលែក៖