ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់កំពុងតែបើកបររថយន្តលើដងផ្លូវលេខ៥៧ស្រាប់តែឆ្លងចរន្តអគ្គិសនីបណ្ដាលឱ្យឆេះ ម្ចាស់ប្រលឹងចុងសក់

ចែករំលែក៖

ខេត្តបាត់ដំបង ​៖ នៅព្រឹកថ្ងៃអាទិត្យទី២៧ ខែមីនា ឆ្នាំ២០២២ នៅត្រង់ចំណុចលើផ្លូវជាតិ៥៧A ដែលស្ថិតក្នុងភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានករណីអគ្គិភ័យបណ្តាលឲ្យឆេះរថយន្តចំនួន១គ្រឿង​ ម៉ាកកាម៉ារី ពណ៌ខ្មៅ ស៊េរីឆ្នាំ១៩៩២ ពាក់ស្លាកលេខ ភ្នំពេញ ២R ៤១១១ ម្ចាស់ឈ្មោះ ទួត ស្រស់ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ​ រស់នៅ ភូមិច្រាំងបាក់ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្ត​បាត់ដំបង ។

សមត្ថកិច្ច បានឲ្យដឹងថា÷មូលហេតុនៃការឆេះរថយន្តមួយគ្រឿងនេះ គឺ បណ្ដាល​មក​ពី​ឆ្លងចរន្តអគ្គិសនី​ តែពុំមានគ្រោះថ្នាក់ដល់មនុស្សទេ ។

ករណីនេះ កងកម្លាំង​អន្តរាគមន៍​បង្ការ​ពន្លត់​អគ្គិភ័យ​ បាន​ប្រើ​ប្រាស់​រថយន្តពន្លត់អគ្គិភ័យចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១​រថយន្ត​ ទើបបាញ់រលត់ទាំងស្រុង ៕

ដោយ៖ ស សារ៉េត


ចែករំលែក៖