ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃអាទិត្យទី២៧ ខែមីនា ឆ្នាំ២០២២ នៅត្រង់ចំណុចលើផ្លូវជាតិ៥៧A ដែលស្ថិតក្នុងភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានករណីអគ្គិភ័យបណ្តាលឲ្យឆេះរថយន្តចំនួន១គ្រឿង ម៉ាកកាម៉ារី ពណ៌ខ្មៅ ស៊េរីឆ្នាំ១៩៩២ ពាក់ស្លាកលេខ ភ្នំពេញ ២R ៤១១១ ម្ចាស់ឈ្មោះ ទួត ស្រស់ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅ ភូមិច្រាំងបាក់ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង ។
សមត្ថកិច្ច បានឲ្យដឹងថា÷មូលហេតុនៃការឆេះរថយន្តមួយគ្រឿងនេះ គឺ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី តែពុំមានគ្រោះថ្នាក់ដល់មនុស្សទេ ។
ករណីនេះ កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១រថយន្ត ទើបបាញ់រលត់ទាំងស្រុង ៕
ដោយ៖ ស សារ៉េត