ភ្នំពេញ ៖ លិខិតជូនពរ សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត!
នាថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះ៖ គឺជាទិវាដ៏ មហាមង្គលសួស្ដី នៃឱកាសខួបចម្រើន៍ជន្មាយុគម្រប់ ៧១ឆ្នាំ ឈានចូល ៧២ ឆ្នាំ របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ តាងនាមក្រុមប្រឹក្សា គណៈអភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ យើងខ្ញុំទាំងអស់គ្នា មានសេចក្តីសោមនស្ស រីករាយយ៉ាងក្រៃលែង និងសូមចូលរួមជូននូវសព្ទសាធុការពរជ័យ គោរពជូនចំពោះ ស់ម្តេចតេជោនាយករដ្ឋមន្ត្រី ។
យើងខ្ញុំទាំងអស់គ្នា សូមសម្ដែងនូវការគោរពដឹងគុណដោយស្មោះអស់ពីដួងចិត្តចំពោះ សម្តេចតេជោនាយករដ្ឋមន្តី្រ ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការដឹកនាំជាតិមាតុភូមិ ឱ្យទទូលបាន “សន្តិភាព” ពេញបរិបូរណ៍ និងកំពុងបន្ត ថែរក្សា “សន្តិភាព” នៅគ្រប់ដំណាក់កាលទាំងអស់ ទោះក្នុងតម្លៃណាក៏ដោយ ដើម្បីជំរុញការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ ជាមួយគ្នានេះ ស្ថិតក្នុងដំណាក់កាលនៃការរីករាលដាលជាសកលជំងឺកូវីដ-១៩ សម្ដេចតេជោនាយករដ្ឋមន្តី បានដាក់ចេញនូវ ចំណាត់ការដ៏ម៉ឺងម៉ាត់ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងបានដាក់ចេញនូវវិធានការគាំពារលើវិស័យអាទិភាព សំដៅកាត់បន្ថយ ផលប៉ះពាល់វិស័យសេដ្ឋកិច្ច-សង្គមកិច្ច ទន្ទឹមគ្នាទៅនឹងការដាក់ចេញនូវ “យុទ្ធនាការជាតិចាក់វាំកំលាំង” ការពារជំងឺកូវីដ-១៩ ស្របតាម “អភិក្រមផ្ការីក” ដែលជាលទ្ធផល ប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងពិភពលោក និងលេខ១ ក្នុង តំបន់អាស៊ី ជាប្រទេសមានការគ្រប់គ្រងជំងឺកូវីដ-១៩ និងដោះស្រាយផលប៉ះពាល់បង្កឡើងដោយជំងឺនេះ៖ ល្អជាងគេ។
ស្ថិតក្នុងឱកាសប្រកបដោយសិរីមង្គលថ្លៃថ្លានេះ និងស្របពេលដែលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ គ្រិស្តសករាជ ២០២២ កាន់តែខិតជិតចូលមកដល់ នាពេលខាងមុខនេះ យើងខ្ញុំទាំងអស់គ្ន សូមបួងសួងដល់ទេវតាឆ្នាំថ្មី ព្រះនាម “កិរិណីទេវី” សូមជួយប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ គ្រប់ប្រការជូន សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារជាទីគោរពស្រឡាញ់ សូមបានសមប្រកបនូវសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីដឹកនាំ និងអភិវឌ្ឍមាតុភូមិ ក្នុង បេសកកម្មដ៏ឧត្ដុង្គឧត្តមបម្រើជាតិ និងប្រជាជន ឱ្យកាន់តែរីកចម្រើនឈានឆ្ពោះទៅរកភាពសំបូរសប្បាយ ជានិច្ចនិរន្តរ៍។
សូម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចកកម្ពុជា មេត្តាទទួលនូវភក្ដីភាពដ៍ស្មោះស្ម័គ្រ និងអភិវន្ទនកិច្ចដ៏ខ្ពង់ខ្ពស់បំផុតពីយើងខ្ញុំទាំងអស់គ្នា ៕
ដោយ ៖ សិលា