ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងការពារជាតិបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ត្រីមាសទី ១ និង លើកទិសដៅសំរាប់អនុវត្តបន្ត ត្រីមាសទី ២ ឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ ៖ នៅសាលប្រជុំ ទីស្តីការក្រសួងការពារជាតិ នាព្រឹកថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២២នេះ ក្រសួង ការពារជាតិបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ត្រីមាសទី ១ និង លើកទិសដៅសំរាប់អនុវត្តបន្ត ត្រីមាសទី ២ ឆ្នាំ២០២២ ដែលកិច្ចប្រជុំនេះបានប្រព្រឹត្តទៅ ស្ថិតក្រោមអធិបតីភាព ដ៍ខ្ពង់ខ្ពស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្ររដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ។   

                                                                                                       ក្នុងរបាយការណ៍បូកសរុបលទ្ធផលការងារត្រីមាស ១ បានលើកឡើងពីព្រឹត្តិការណ៍សំខាន់ៗ ដែលបានកើតមានឡើងនៅក្នុង ព្រះរាជាណាចក្រកម្ពុជា និងបានបង្ហាញពីសភាពការណ៍ វិវត្តន៍រីកចំរើនថ្មីៗ ក្នុងត្រីមាស ១ កន្លងមក ដែលជំងឺកូវីដ-១៩ នៅតែបន្តឆ្លងរាលដាលនៅកម្ពុជា ក៏ដូចជាលើពិភពលោកហើយនៅតែបន្ត ជះឥទ្ធិពល គ្រប់សកម្មភាពការងារ របស់រាជរដ្ឋាភិបាល ក៏ដូចជាកងយោធពលខេមរភូមិន្ទ។ តែទោះបីជាមាន ការ ប្រុងប្រយ័ត្ន និងចូលរួមទប់ស្កាត់នៃជំងឺឆ្លងនេះក្តី ក៏នៅក្នុងត្រីមាស ១ កន្លងមកនេះ គឺយើងនៅតែពុះពារសំរេច បាននូវកិច្ចការធំ ៗក្នុងជួរកងយោធពលខេមរភូមិន្ទ ផងដែរ ។

 របាយការណ៍បានលើកឡើង ពីលទ្ធផលការងារនៃកិច្ច ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ដែលកងយោធពលខេមរភូមិន្ទ ក៏ដូចជា កងរាជ អាវុធហត្ថ បានខិតខំពុះពារសំរេចបាននៅក្នុងរយៈពេលមួយត្រីមាស កន្លងទៅក្រោមកិច្ចសហការជាមួយកំលាំង មានសមត្ថកិច្ច និង អាជ្ញាធរមូលដ្ឋាន ក្នុងភារកិច្ចការពារជាតិ ។ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២២ នេះដែរកង យោធពលខេមរភូមិន្ទបានបន្តពង្រឹងកិច្ចការការពារជាតិ លើគ្រប់វិស័យ នៅតាមតំបន់ព្រំដែនគោក ដែនសមុទ្រ ដែនកោះ ដោយបានល្បាតជាប្រចាំ ក្នុងភូមិសាស្ត្រ ទទួលខុសត្រូវរៀងៗខ្លួន ដើម្បីតាមដាន ត្រួតពិនិត្យ គ្រប់គ្រងសភាពការណ៍ និងចូលរួមទប់ស្កាត់ បទល្មើសគ្រប់ប្រភេទនៅតាមតំបន់ព្រំដែន និងសកម្មភាពឆ្លង ដែនខុសច្បាប់ ទៅវិញទៅមករវាងប្រទេសជិតខាង និង បានបន្តកិច្ចសហប្រតិបត្តិការល្អដោះស្រាយបញ្ហាប្រឈមផ្សេងៗ ដែលកើតមានឡើងដោយសន្តិវិធីទទួលបានលទ្ធផលល្អ ។ បានម្ចាស់ការ និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ចូលរួមយ៉ាងសកម្មការពារសន្តិសុខ សណ្តាប់ ធ្នាប់សាធារណៈ ធ្វើការបង្ការទប់ស្កាត់និងបង្ក្រាបសកម្មភាពបទល្មើសគ្រប់ប្រភេទ ភាពអនាធិបតេយ្យផ្សេងៗ និងសហការចូលរួម ការពារសន្តិសុខ សុវត្ថិភាព ជូនប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹក នាំ គណៈប្រតិភូជាតិ អន្តរជាតិនានា និងការអនុវត្តច្បាប់ចរាចរ ផ្លូវគោក ព្រមទាំងគោរពអនុវត្តបទបញ្ជា អនុសាសន៍ របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការបង្ក្រាបសកម្មភាពបំផ្លិចបំផ្លាញធនធានធម្មជាតិ ក៏ដូចជាការកាប់រានយកដី ព្រៃលិចទឹករបស់រដ្ឋ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង កំពង់ធំ ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តសៀមរាប ដោយសម្រេចបាននូវលទ្ធផលល្អ ។ 

បណ្តាសា្ថប័ន អង្គភាពទូទាំងកងយោធពលខេមរភូមិន្ទបានយកចិត្តទុកដាក់រៀបចំផែនការសកម្មភាពការងាររបស់ខ្លួន និងបានបន្តអនុវត្តការងារហ្វឹកហ្វឺន ការងារអប់រំចិត្តសាស្ត្រ នយោបាយ និងការងារសតិអារម្មណ៍កងទ័ព ការងារកសាងបែបបទ យោធិនចូលនិវត្តន៍ និង ប្រភេទ២,ការងារកសាងច្បាប់.និងលិខិតបទដ្ឋានផ្សេងៗ ។ ការងារធានាភស្តុភារ ហិរញ្ញវត្ថុ .ការងារធានាគ្រឿងបំពាក់ សម្ភារៈបច្ចេកទេស កែច្នៃជួសជុលថែទាំលើក កម្ពស់សុវត្ថិភាព គុណភាព គ្រឿងបំពាក់ ។ ការងារលើកកម្ពស់ សុខមាលភាព និងការចាក់វ៉ាក់សាំងបង្ការជំងឺឆ្លងកូវីដ-១៩ ដួសទី៤ ជូនកងទ័ព និងគ្រួសារ នឹងដុសទី១.ទី២.និងដុសទី ៣ ជូនប្រជាពលរដ្ឋ.ការងារគ្រប់គ្រង និងធានាដល់ការប្រើប្រាស់បណ្តាញទំនាក់ទំនងបញ្ជូនសារ.ការងារកសាងបណ្តាញ ផ្លូវគមនាគមន៍ ស្ពាន លូ និងសំណង់ផ្សេងៗ ក្នុងកងទ័ព ការងារគ្រប់គ្រងអចលនទ្រព្យ របស់កងយោធពលខេមរភូមិន្ទ ការទំនាក់ទំនងកិច្ចសហប្រតិបត្តិការយោធា ជាមួយបណ្តាប្រទេសជាមិត្ត.ការត្រៀម និងដំណើរការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ាន.ការងារកសាង និង ដំណើរការវិមាន ឈ្នះ ឈ្នះ និងតំបន់ប្រវត្តិសាស្ត្រយោធា.ការបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆត្រ័អង្គការសហប្រជាជាតិ ព្រមទាំងការងារមួយចំនួនទៀតដោយសម្រេចបាននូវលទ្ធផលល្អ ។ 

សម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងក្នុងឱកាសនោះថា ដោយសារបញ្ហាប្រឈមជាសកលនៃជំងឺឆ្លងជំងឺកូវីដ ១៩ បានធ្វើឲ្យរាល់កិច្ចដំណើការ កិច្ចប្រជុំបូកសរុបការាងារប្រចាំខែ,ត្រីមាស,ឆមាសនឹងប្រចាំឆ្នាំ ឬកិច្ចប្រជុំផ្សេងៗដោយផ្ទាល់ទាំងអស់ ត្រូវបានរៀបចំតាមរយៈប្រជុំតាមហ្ស៊ូម អស់រយៈពេលជាង ២ឆ្នាំកន្លងមកហើយតែពេលនេះយើងបានជួបប្រជុំគ្នា ដោយផ្ទាល់សំរាប់ត្រីមាសទី១ ឆ្នាំ២០២២ ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់គ្នា ដាក់ចេញនូវទិសដៅអនុវត្តបន្តការងារត្រីមាសទី២ ឆ្នាំ២០២២នេះ ឲ្យទទួលជោគជ័យ ។ សម្តេចពិជ័យសេនាបានមានប្រសាសន៍លើកឡើងថា នយោបាយឈ្នះ ឈ្នះ ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន គឺជាមរតកមហាសាល នាំមកនូវសន្តិភាព និងការអភិវឌ្ឍ ។

សម្តេចពិជ័យសេនា បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលនានាជាច្រើន ដែលនាយទាហាន នាយទាហានរង និងពលទាហាន គ្រប់បណ្តាកងឯកភាពប្រភេទទ័ព ទូទាំងកងយោធពលខេមរភូមិន្ទ សម្រេចបានទាំងក្នុងការបំពេញភារកិច្ចការពារបូរណភាពទឹកដី ការពារសុខសន្តិភាព ស្ថិរភាព និងការកសាងអង្គភាព ពិសេសកិច្ចដំណើការបើកកិច្ចប្រជុំថ្នាក់ដឹកនាំអគ្គមេញ្ជាការកងទ័ពអាស៊ានលើកទី ១៩ ( ACDFM.19 ) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងជាប្រធាននៃកិច្ចប្រជុំសំរាប់ឆ្នាំ២០២២នេះប្រកបដោយលទ្ធផលល្អ ។ សម្តេចពិជ័យសេនាបានលើកឡើងពី (នយោបាយឈ្នះ ឈ្នះ ដែលបានដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន គឺជាមរតកដ៏មហាសាលសម្រាប់ជាតិ និងប្រជាជនកម្ពុជា ហើយតាមរយៈនយោបាយឈ្នះ ឈ្នះ  នេះហើយ នាំមកនូវពន្លឺជីវិត និងសង្គមថ្មីមួយពោរពេញដោយការអភិវឌ្ឍ និងការរីកចម្រើន) ។ 

សម្តេចពិជ័យសេនាទៀមបាញ់ បានផ្តាំផ្ញើដល់ថ្នាក់ ដឹកនាំ,មេបញ្ជាការគ្រប់ប្រភេទទ័ព,ទ័ពជំនាញទាំងអស់ ត្រូវចងចាំ និងយល់ពាក្យថា “អរគុណសន្តិភាព! អរគុណនយោបាយ ឈ្នះ ឈ្នះ! ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញ លេញ!“ ព្រោះថា សន្តិភាព មានតម្លៃមិនសាបសូន្យ មិនថាថ្ងៃនេះ ឬថ្ងៃក្រោយនោះឡើយ។ ដូច្នេះត្រូវការពារឲ្យបាន ទោះក្នុងតម្លៃណាក៏ដោយ ៕

ដោយ៖ សូរិយា


ចែករំលែក៖