ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនធំបេីកកៀររថយន្តស្តារិចបណ្តាលឱ្យរងការខូចខាត

ចែករំលែក៖

    ភ្នំពេញ​៖​  រថយន្តធុនធំបានបេីកបត់ហើយកៀររថយន្តស្តារិចមួយគ្រឿងបណ្តាលឱ្យរងការខូចខាតនិងស្ទះចរាចរណ៍យ៉ាងខ្លាំង។ 

   ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៤និង៤០នាទីរសៀលថ្ងៃទី៣១​ ខែមីនា​ ឆ្នាំ២០២២​ នៅចំណុចច្រកចូលសាលារៀនសុវណ្ណភូមិ​ តាមបណ្តោយផ្លូវជាតិលេខ៤​ កែងផ្លូវបេតុង​ក្នុងភូមិថ្នល់បំបែក​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញ​។ 

    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុមានរថយន្តហ៊ីយ៉ាន់ដាយ ពណ៌ស​ ពាក់ស្លាកលេខត្បូងឃ្មុំ​ 3A-0472​ ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងទិសដៅពីលិចទៅកេីត ខណៈមកដល់ចំណុចកេីតហេតុក៏បានបត់ឆ្វេងបំណងចូលទៅផ្លូវបេតុង ប៉ុន្តែភ្លាមនោះស្រាប់តែកៀររថយន្តម៉ាកស្តារិចពណ៌​ខ្មៅ ពាក់ស្លាកលេខព្រះសីហនុ​ 2A-8316 ដែលធ្វេីដំណើរស្របទិសគ្នាបណ្តាលឱ្យរងការខូចខាតគាបជាប់គ្នា​ និងបណ្តាលឱ្យស្ទះចរាចរណ៍យ៉ាងខ្លាំង។ 

   ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុនិងគូសចំណាំយករថយន្តទាំង២គ្រឿងទៅអែបខាងដេីម្បីឱ្យសម្រួលគ្នា៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖