ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យចំនួន០៤នាក់ជាប់ពាក់ព័ន្ធករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ ផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ១៧:០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាបានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ពាក់ព័ន្ធនឹងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបឹងឈូក ផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

   សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖​ 

១-ឈ្មោះ លី ទៀង ភេទប្រុស ជនជាតិខ្មែរ មុខរបររើសអេតចាយ ស្នាក់នៅភូមិបប៉្រក សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (មានសារធាតុញៀន)។ 

២-ឈ្មោះ នាក់ ប្រុស ភេទប្រុស ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិបប្រ៉ក សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (មានសារធាតុញៀន)។ ៣-ឈ្មោះ ឃុល សុភារ៉ា ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិតាំងក្រសាំង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ(មានសារធាតុញៀន)។ 

៤-ឈ្មោះ លុន សំណាង ភេទប្រុស ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិកប់ស្រូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មានសារធាតុញៀន)។

    សមត្ថកិច្ចបញ្ជាក់បន្តថា ដកហូតសម្ភារ៖​ ម្សៅក្រាមពណ៌សថ្លា ចំនួន០៥ថង់តូច, ម៉ូតូម៉ាកសង់កូរ៉េ(ស៊េរីចាស់)។

   បច្ចុប្បន្នជនសង្ស័យ​កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវីធីច្បាប់៕

                                  

ដោយ ៖ សិលា


ចែករំលែក៖