ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយកដ្ឋាន ក.ប.ប. ទទួលជួបអ្នកតំណាងអង្គការស្បៀង និងកសិកម្មសហប្រជាជាតិប្រចាំប្រទេសកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ លោក ឌឹម ថេង អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. តំណាងលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ បានទទួលជួបកញ្ញា រេប៊ែកា ប៊ែល (Ms. Rebekah Bell) តំណាងអង្គការស្បៀង និងកសិកម្មសហប្រជាជាតិប្រចាំប្រទេសកម្ពុជា (FAO Representative in Cambodia)។

គោលបំណងនៃជំនួបពិភាក្សានេះ គឺដើម្បីបង្កើនកិច្ចសហការ និងភាពជាដៃគូ ក្នុងការរៀបចំប្រព័ន្ធត្រួតពិនិត្យម្ហូបអាហារឱ្យបានកាន់តែល្អប្រសើរចាប់ពីកសិដ្ឋានដល់តុអាហារ ដើម្បីធានាថាផលិតផលម្ហូបអាហារ មានគុណភាព សុវត្ថិភាព អនាម័យល្អស្របតាមស្តង់ដាអន្តរជាតិ និងជាពិសេសក៏មានការពិភាក្សាពាក់ព័ន្ធនឹង «National Food Control Assessment» ដែលជាគម្រោងយុទ្ធសាស្រ្តក្នុងការបង្កើនសុវត្ថិភាពម្ហូបអាហារនៅក្នុងប្រទេសកម្ពុជា ដោយសហភាពអ៉ឺរ៉ុប។

ក្នុងជំនួបនេះ មានការចូលរួមពីលោក អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងសហការីនៃអគ្គនាយកដ្ឋាន ក.ប.ប.៕

ដោយ​៖ស​ តារា​


ចែករំលែក៖