ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​បុរសម្នាក់​ ក្រោយ​សមត្ថកិច្ចជំនាញ​ឆែកឆេរ​រកឃើញ​ថ្នាំញៀន​មួយចំនួនជាប់នឹង​ខ្លួន​

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កម្លាំង​នគរបាល​ស្រុកព្រៃនប់​ បានចេញល្បាត​នៅតាមមូលដ្ឋាន​ ដេីម្បីទប់ស្កាត់រាល់បទល្មេីសផ្សេងៗ​ ស្រាប់​តែ​ប្រទះឃើញ​បុរសម្នាក់​ ដោយ​មានការ​សង្ស័យ​ក៏ហៅឃាត់ខ្លួន​ និងធ្វើការ​ឆែកឆេរ​រកឃើញ​ថ្នាំញៀន​មួយ​ចំនួន​ ដែល​រូបគេ​ដាក់តាមខ្លួន។ 

ជនសង្ស័យមានឈ្មោះ ទី ទូ ភេទប្រុស អា​យុ២៤ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិគគីរ​ ឃុំបិតត្រាំង​ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ​ ។ 

យោង​តាម​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បានឱ្យដឹងថា​ ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំ​នាញនៃអធិការដ្ឋាននគរ​បាលស្រុកព្រៃនប់ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ពន្ធ័នឹងករណីគ្រឿងញៀន នៅវេ​លាម៉ោង​១៧និង៣០នាទីល្ងាចនៅថ្ងៃព្រហស្បតិ៍ទី២១ ខែមេសា ឆ្នាំ២០២២ នៅចំណុចក្នុងភូមិគគីរ ឃុំបិត​ត្រាំង​ ស្រុកព្រៃនប់ ខេត្តព្រះ​សីហនុ ។ 

ចំណែក​ដកហូតវត្ថុតាងរួមមាន៖​ ម្សៅក្រាមសរថ្លាសង្ស័យសារ​ធាតុញៀនចំនួន០២កញ្ចប់ ;ទូរស័ព្ទដៃចំនួន០១គ្រឿង ។

បច្ចុប្បន្ន​កម្លាំងជំនាញ​ កំពុងកសាងសំណុំរឿងតាមនីតិវិធី និងចាត់ការតាមផ្លូវច្បាប់៕

ដោយ​៖សហការី​


ចែករំលែក៖