ខេត្តព្រះសីហនុ៖ កម្លាំងនគរបាលស្រុកព្រៃនប់ បានចេញល្បាតនៅតាមមូលដ្ឋាន ដេីម្បីទប់ស្កាត់រាល់បទល្មេីសផ្សេងៗ ស្រាប់តែប្រទះឃើញបុរសម្នាក់ ដោយមានការសង្ស័យក៏ហៅឃាត់ខ្លួន និងធ្វើការឆែកឆេររកឃើញថ្នាំញៀនមួយចំនួន ដែលរូបគេដាក់តាមខ្លួន។
ជនសង្ស័យមានឈ្មោះ ទី ទូ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ពន្ធ័នឹងករណីគ្រឿងញៀន នៅវេលាម៉ោង១៧និង៣០នាទីល្ងាចនៅថ្ងៃព្រហស្បតិ៍ទី២១ ខែមេសា ឆ្នាំ២០២២ នៅចំណុចក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ចំណែកដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមសរថ្លាសង្ស័យសារធាតុញៀនចំនួន០២កញ្ចប់ ;ទូរស័ព្ទដៃចំនួន០១គ្រឿង ។
បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿងតាមនីតិវិធី និងចាត់ការតាមផ្លូវច្បាប់៕
ដោយ៖សហការី