ខេត្តស្វាយរៀង ៖ នាព្រឹកថ្ងៃទី២៥ខែមេសាឆ្នាំ២០២២ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ព័ន្ធគ្រូពេទ្យ ស ស យ ក ចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញដល់កម្មកររោងចក្រក្នុងទីតាំងតំបន់សេដ្ឋកិច្ចពិសេសឈីលូក្រុងស្វាយរៀង។
ក្នុងឱកាសនោះលោក សរសុដានីអភិបាលរងតំណាងលោកអភិបាលក្រុងស្វាយរៀងសូមថ្លែងអំណរគុណ និង សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្អូនៗក្មួយៗគ្រូពេទ្យស្មគ្រ័ចិត្សម្ព័ន្ធគ្រូពេទ្យ ស ស យ ក ដើម្បីចូលរួមចាក់វាក់សាំង ជាមួយគណះកម្មការចំពោះកិច្ចចាក់វាក់សាំងក្នុងក្របខណ្ឌទូទាំងប្រទេសដែលបានចុះមកចាក់វ៉ាក់សាំងជូនបងប្អូនកម្មករនៅក្នុងទឹកដីក្រុងស្វាយរៀងពិសេសចុះដល់ទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ តែម្ដង។
លោក សរ សុដានី បន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេច អគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានជម្រុញការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសការទប់ស្កាត់ការរីករាលដាលជម្ងឺCovid19តួយ៉ាងដូចនាពេលនេះតែម្ដងខណ:សម្តេចបានជម្រុញការចុះចាក់វ៉ាក់សាំងដុសជំរុញដល់ក្មួយៗកម្មករ ដល់ទីតាំងតែម្តង។
មិនតែប៉ុណ្ណោះក៏សូមអរគុណចំពោះក្រុមគ្រូពេទ្យស្មគ្រចិត្តសម្ព័ន្ធគ្រូពេទ្យ សសយក ដើម្បីចូលរួមចាក់វាក់សាំង ជាមួយគណះកម្មការចំពោះកិច្ចចាក់វាក់សាំងក្នុងក្របខណ្ឌទូទាំងប្រទេសដែលបានលះបង់គ្រប់យ៉ាងដើម្បីបេសកកម្មដ៏ល្អមួយនេះហើយសូមបងប្អូនកម្មករកម្មការិនីពេលដែលបានចាក់វាក់សាំងដូសជំរុញរួចហើយនាពេលនេះកុំភ្លេចបន្តអនុវត្តវិធាន ៣ការពារ ៣កុំជាប់ជានិច្ច។
គួររម្លឹកដែរថា កន្លងមកក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល ក្រុមគ្រូពេទ្យ ស្ម័គ្រចិត្តសម្ព័ន្ធគ្រូពេទ្យ ស ស យ ក តាមបណ្តារាជធានីខេត្ត បានចូលរួមយ៉ាងសកម្ម តាមរយៈការអនុវត្តយុទ្ធនាការបញ្ជ្រាបការយល់ដឹងពីគ្រោះថ្នាក់នៃជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋការគាំទ្រផ្នែកស្មារតី និងការឧបត្ថម្ភសម្ភារចាំបាច់ជាបន្តបន្ទាប់ ជាពិសេសការចូលរួមសហការជាមួយអាជ្ញាធរក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងមូលដ្ឋាននីមួយៗផងដែរ ៕
ដោយ៖ យឹម សុថាន