ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំង​នគរបាល​សហការ​ជាមួយ​កម្លាំងយោធា​ចុះ​ល្បាត​ត្រួតពិនិត្យ​ការពារ​សន្តិសុខ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​

ចែករំលែក៖

ខេត្តបាត់ដំបង​ ៖​ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោកឧត្តមសេនីយ៍ទោ​  សាត​  គឹ​ម​សាន​  ស្នងការ​នគរបាល​ខេត្តបាត់ដំបង​ នៅ​វេលា​ម៉ោង​១៩​និង​២០​នាទី​យប់ ថ្ងៃ​ទី​២៩​ ខែមេសា​ ឆ្នាំ​២០២២​ លោក​វរសេនីយ៍ឯក​ ហាត​ ឡៃ​ឡែ​ ស្នងការ​រង​ផែនការ​ងារ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​ សហការ​ជាមួយ​កម្លាំងយោធា​បានចុះ​ល្បាត​ត្រួតពិនិត្យ​ការពារ​សន្តិសុខ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​ ព្រមទាំងត្រួតពិនិត្យ​ពលរដ្ឋ​ឆ្លង​ដែន​និង​មេខ្យល់​នាំ​ពលករ​ ចេញ​ចូល​ខុសច្បាប់​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-ថៃ​។​

   ​ការ​ចុះ​ល្បាត​នេះ​ដែរ​ ក្រោម​ការ​បញ្ជា​ផ្ទាល់​របស់​លោក​វរសេនីយ៍ឯក​ ម៉​ង់​ ស៊ី​  មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៩​ បាន​ចាត់​ឱ្យនាយ​ប៉ុស្តិ៍​ប្រចាំការ​នៅ​ជួរ​មុខ​ចំនួន​ពីរ​ប៉ុស្តិ៍​ ត្រៀមកម្លាំង​ចេញ​ល្បាត​នៅ​ពេល​យប់​រួម​មាន​ ៖

  ១​ -​កម្លាំង​ប៉ុស្តិ៍​តា​សែន​ចំនួន​២​នាក់​ ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ទោ​ ស៊ី​ម​ លី​ន​ នាយ​រង​ប៉ុស្តិ៍​ 

    ២-​កម្លាំង​ប៉ុស្តិ៍​អូរ​ដា​ចំនួន​៥​នាក់​ ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ទោ​ ធូ​ មក​រា​ នាយ​រង​ប៉ុស្តិ៍​ បាន​សហការ​ជាមួយ​កងកម្លាំង​វរ​:​ចំណុះ​ឱ្យកម្លាំង​កងពលតូច​ថ្មើ​រជើង​លេខ​៥៣​ កម្លាំង​កង​ល្បាត​ចំណុះ​ វរ​:​ការពារ​ព្រំដែន​លេខ​៥០៤​ និង​កម្លាំង​ផ្នែក​សឹក​រង​ស្រុក​ បាន​ចុះ​ល្បាត​ត្រួតពិនិត្យ​នៅ​ព្រំដែន​ដើម្បីបង្ការ​ទប់ស្កាត់​និង​បង្ក្រាប​រាល់​បទល្មើស​គ្រប់​ប្រភេទ​និង​ក្តាប់​សភាពការណ៍​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​ ក្នុងភូមិ​សាស្ត្រ​របស់​ប៉ុស្តិ៍​ទទួលខុសត្រូវ​ ហើយជា​លទ្ធផល​ពិនិត្យ​ឃើញ​ថា​ពុំ​មាន​សកម្មភាព​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ឡើយ​៕

                              

ដោយ ៖ សិលា


ចែករំលែក៖