ខេត្តតាកែវ ៖ នាព្រឹកថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាល ខេត្តតាកែវ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយគ្រួសារសព និងប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិចំនួន ០៨គ្រួសារ ស្មើនឹងទឹកប្រាក់៤០,០០០,០០០៛(សែសិបលានរៀល) ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ លោកវរសេនីយ៍ ស្នងការរង លោកនាយ នាយរងការិយាល័យជំនាញពាក់ព័ន្ធ និងក្រុមការងាររបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ។ ថវិកាដែលត្រូវប្រគល់ជូនគ្រួសារសពទាំងប្រាំបីគ្រួសារមានឈ្មោះដូចខាងក្រោម៖
គ្រួសារទី១- ទទួលថវិកាចំនួន ៦,០០០,០០០៛ (ប្រាំមួយលានរៀល) ជូនដល់លោកស្រី វង សាវតីត្រូវជាកូនបង្កើតរបស់សពលោកអនុសេនីយ៍ទោ នួន សម្បត្តិ អតីតមន្រ្តីចូលនិវត្តន៍ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ មរណៈភាពកាលពីថ្ងៃទី៦ កុម្ភៈ ២០២២ ដោយជំងឺ(រោគាពាធ) ស្ថិតនៅភូមិដើមក្រូច ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ។
គ្រួសារទី២- ទទួលថវិកាចំនួន ៦,០០០,០០០៛ (ប្រាំមួយលានរៀល) ជូនដល់លោកស្រី អ៉ី វណ្ណា ត្រូវជាភរិយាសព លោកអនុសេនីយ៍ឯក ទន់ ទង នាយរងផ្នែក នៃអធិការដ្ឋាននគរបាលស្រុកគិរីវង់ ខេត្តតាកែវ មរណៈភាពកាលពីថ្ងៃទី ១២ កុម្ភៈ ២០២២ ដោយជំងឺ(រោគាពាធ) ស្ថិតនៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។
គ្រួសារទី៣- ទទួលថវិកាចំនួន ៦,០០០,០០០៛ (ប្រាំមួយលានរៀល) ជូនដល់លោកស្រី សុខ ច្រឹប ត្រូវជាភរិយាសព លោកអនុសេនីយ៍ឯក ម៉ែន ហ៊ុនហេង មន្រ្តីបំរើការងារវរសេនាតូចនគរបាលការពារព្រំដែនគោក៦០៣ មរណៈភាពកាលពីថ្ងៃទី២២ កុម្ភៈ ២០២២ ដោយជំងឺ(រោគាពាធ)ស្ថិតនៅភូមិដើមក្រូច ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ។
គ្រួសារទី៤- ទទួលថវិកាចំនួន ៦,០០០,០០០៛ (ប្រាំមួយលានរៀល) ប្រគល់ជូនដល់លោកស្រី ហុន ឈុនលី ត្រូវជាកូនបង្កើតរបស់សពលោកអនុសេនីយ៍ឯក សោ វង់ អតីតនាយរងប៉ុស្តិ៍ នៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ខេត្តតាកែវ មរណៈភាពកាលពីថ្ងៃទី២៤ កុម្ភៈ ២០២២ ដោយជំងឺ(រលាកថ្លើម)ស្ថិតនៅភូមិព្រៃមាន ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។
គ្រួសារទី៥- ទទួលថវិកាចំនួន ៦,០០០,០០០៛ (ប្រាំមួយលានរៀល) ប្រគល់ជូនដល់លោកខឹម គា ត្រូវជាកូនបង្កើតរបស់សពលោកព្រិន្ទបាលទោ ខឹម ក្រូញ អតីតមន្រ្តីចូលនិវត្តន៍ មរណៈភាពកាលពីថ្ងៃទី ០១ មីនា ២០២២ ដោយជំងឺ(រោគាពាធ) ស្ថិតនៅភូមិស្រែពោធិ៍ ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
គ្រួសារទី៦- ទទួលថវិកាចំនួន ៦,០០០,០០០៛ (ប្រាំមួយលានរៀល) ជូនដល់លោកស្រី ទឹម ផារី ត្រូវជាភរិយាសពលោកអនុសេនីយ៍ត្រី គឹម ងនលី អតីតមន្រ្តីចូលនិវត្តន៍ មរណៈភាពកាលពីថ្ងៃទី ០៣ មីនា ២០២២ ដោយជំងឺ(គាំបេះដួង) ស្ថិតនៅភូមិឫស្សីថ្មី ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ។
គ្រួសារទី៧- ទទួលថវិកាចំនួន ២,០០០,០០០៛ (ពីលានរៀល) ជូនដល់លោកវរសេនីយ៍ទោ វង្ស ស្រស់ អតីតនាយការិយាល័យបង្ការពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ត្រូវជាស្វាមីសពលោកស្រី ឡេង ណម មរណៈភាពកាលពីថ្ងៃទី ២០ កុម្ភៈ២០២២ ដោយជំងឺ(លើសសំពាធឈាម) ស្ថិតនៅភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។
គ្រួសារទី៨- ទទួលថវិកាចំនួន ២,០០០,០០០៛(ពីលានរៀល)ជូនដល់លោក ញ៉ាង សារុន អតីតមន្រ្តីចូលនិវន្តន៍ ត្រូវជាស្វាមីសពលោកស្រី មាស មាលីស មរណៈភាពកាលពីថ្ងៃ ០៣ មីនា ២០២២ ដោយជំងឺ(រោគពាធ) ស្ថិតនៅភូមិកន្ទួតធំ ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ។
ឆ្លៀតក្នុងឱកាសជួបសំណេះសំណាលនោះលោកឧត្តមសេនីយ៍ទោ ស្នងការ បានសំដែងនូវមនោសញ្ជេតនា ការអាឡោះអាល័យ សោកស្តាយជាពន់ពេក ចំពោះការបាត់បង់ស្វាមី ភរិយា ឪពុក ម្តាយ ដ៏ល្អដែលបានបម្រើប្រទេសជាតិ មាតុភូមិកន្លងមកមានស្នាដៃល្អ និងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើចូលរួមរំលែកទុក្ខ ពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្ដាលសមាគមមិត្តនគរបាលជាតិកម្ពុជាផងដែរ៕
ដោយ ៖ សិលា