ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីវាយប្រហារទៅលើឃ្លាំងអាវុធរបស់អាមេរិកនៅអាកាសយានដ្ឋាន Odesa

ចែករំលែក៖

នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា ខ្លួនបានវាយប្រហារទៅលើទីតាំងឃ្លាំងអាវុធរបស់អាមេរិក និងប្រទេសតំបន់អឺរ៉ុបដែលបានផ្គត់ផ្គង់ទៅឱ្យអ៊ុយក្រែន ។ ជាមួយគ្នានេះរុស្ស៊ីក៏បានបំផ្លាញអាកាសយានដ្ឋានយោធានៅជិតទីក្រុង Odesaនោះផងដែរ ។
ជាមួយគ្នានេះក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា ប្រព័ន្ធការពារដែនអាកាសរុស្ស៊ីបានបាញ់ទម្លាក់យន្តហោះទម្លាក់គ្រាប់បែកSu-25m ពីរគ្រឿងរបស់ប្រទេសអ៊ុយក្រែននៅក្នុងខេត្ត Kharkiv ។
នៅថ្ងៃទី១ ខែឧសភា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានលើកឡើងថា ក្នុងឱកាសគម្រប់ខួបជ័យជម្នះ និងបញ្ចប់សង្គ្រាមលោកលើកទីពីរគឺមិនពាក់ព័ន្ធនឹងយុទ្ធនាការយោធា នៅក្នុងប្រទេសអ៊ុយក្រែននោះឡើយ។ លោក Sergei Lavrov បញ្ជាក់ថា កម្លាំងទាហានរបស់លោក មិនធ្វើសកម្មភាពពឹងផ្អែកទៅលើពេលវេលាកំណត់ណាមួយនោះឡើយ ក្នុងនោះមានទិវាជ័យជម្នះ៩ឧសភា ។
លោក Sergei Lavrov បន្តទៀតថា «យើងនឹងប្រារព្ធទិវាជ័យជម្នះរបស់យើងយ៉ាងអធិកអធម ។ ចំណែកអ្វីដែលកំពុងតែកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន អាស្រ័យទៅលើពលរដ្ឋអ៊ុយក្រែន និងទាហានរុស្ស៊ីនៅទីនោះ»៕ ដោយ៖ ធីរីណា

រូប​ថត​ ៖​ Kyiv Post


ចែករំលែក៖