ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ ៖ អាជីវករ​ និង​ប្រជាពលរដ្ឋ​ចេញ​ចូល​​ក្នុង​ផ្សារ​រដ្ឋទាំង២៥ប្រមាណ​៥០%ដែល​មិន​ពាក់​ម៉ាស់​ក្រោយ​ប្រមុខរាជ​រដ្ឋបាល​ភិបាល​ប្រកាស​លុបចោលកាតព្វកិច្ចពាក់ម៉ាស់នៅទូទាំងប្រទេស រួចមក

ចែករំលែក៖

​ ភ្នំពេញ​៖​ បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ   ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសពីការលើកលែងកាតព្វកិច្ចពាក់ម៉ាស់ការពារការឆ្លងជំងឺកូវីដ.១៩នៅកម្ពុជាតាមទីសាធារណៈ​ កាលពីថ្ងៃទី២៦មេសា ឆ្នាំ២០២២កន្លងមក​នេះ​  រដ្ឋបាលរាជធានីភ្នំពេញ បាន សង្កេត​ឃើញ​ថា​ បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​រាជធានី​ភ្នំពេញ​មួយ​ចំនួន​បាន​បោះបង់​ចោល​មិន​ពាក់​ម៉ាស់​ និង​មួយ​ចំនួន​ទៀត​នៅ​តែបន្ត​ការពាក់ម៉ាស់ជាធម្មតា​ ។  ជាក់​ស្ដែង​ ទាំង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ចេញ​ចូល​ក្នុង​ផ្សារ​រដ្ឋ​ទាំង​២៥ផ្សារ​ ព្រមទាំង​ក្រុម​អាជីវករ​ប្រមាណ​៥០%​មិន​ពាក់​ម៉ាស់​ និង​៥០%ទៀត​នៅ​តែបន្ត​ការពាក់ម៉ាស់ជាធម្មតា​។ 

    យោងតាម​របាយការណ៍​របស់​ គណៈ កម្មការ​ផ្សារ​រដ្ឋ​ទាំង​២៥ផ្សារ​បាន​ឱ្យ​ដឹង​ថា​ នៅថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២២នេះ​ ទាំង​អាជីវករ​ និង​បងប្អូន​ប្រជាពលរដ្ឋ​ចេញ​ចូល​ក្នុង​ផ្សារដែលមិនពាក់ម៉ាស់រួមមាន ៖ ១-ផ្សារបឹងកេងកង មិនពាក់ម៉ាស់ ចំនួន ៣៥%។ ២-ផ្សារជម្ពូវ័ន មិនពាក់ម៉ាស់ចំនួន ៥០% ។ ៣-ផ្សារដើមគ មិនពាក់ម៉ាសចំនួន ៦០% ។ ៤-ផ្សារចាក់អង្រែ មិនពាក់ម៉ាស់ចំនួន៥០%។ ៥-ផ្សារសេនជូរីផ្លាហ្សា មិនពាក់ម៉ាសចំនួន៤០% ។ ៦-ផ្សារអូឬស្សី មិនពាក់ម៉ាស់ចំនួន៣៥% ។ ៧-ផ្សារដេប៉ូ មិនពាក់ម៉ាសចំនួនប្រហែល៣៥ភាគរយ។ ៨-ផ្សារបឹងទំពុន មិនពាក់ម៉ាសចំនួន ៧៥% ។  ៩-ផ្សារច្រាំងចំរេះ មិនពាក់ម៉ាស់ចំនួន ៦០%។  ១១-ផ្សារទឹកថ្លា មិនពាក់ម៉ាស់ចំនួន៤០%។  ១២-ផ្សារបន្លែ មិនពាក់ម៉ាស់ ប្រមាណ 50% ។  ១៣-ផ្សារទួលសង្កែ មិនពាក់ម៉ាសចំនួន៤៥%។ ១៤-ផ្សារគីឡូម៉ែត្រលេខ៦ មិនពាក់ម៉ាសប្រហែល៤៥%។ ១៥-ផ្សារពោធិចិនតុង មិនពាក់ម៉ាស់ចំនួន៧០%។  ១៦-ផ្សារទួលទំពូង មិនពាក់ម៉ាស់ចំនួន៤០%។  ១៧-ផ្សារធំថ្មី មិនពាក់ម៉ាស់ចំនួន៤០% ។  ១៨-ផ្សារកណ្តោល មិនពាក់ម៉ាស់ចំនួន៥០% ។  ១៩-ផ្សារកាប់គោ មិនពាក់មាស់ចំនួន៦០%។  ២០-ផ្សារស្ទឹងមាន ជ័យមិនពាក់ម៉ាសចំនួន៣០% ។ ២១-ផ្សារចាស់ មិនពាក់ម៉ាស២៥%។២២-ផ្សារច្បារអំពៅ មិនពាក់ម៉ាស១៦% ។ ២៣-ផ្សារព្រែកលៀប មិនពាក់ម៉ាស៣១%។ ២៤-ផ្សារអូរឡាំពិក មិនពាក់ម៉ាស៥៨%។ ២៥-ផ្សារសាមគ្គី មិនពាក់ម៉ាសចំនួន ៣៦ ភាគរយ ។

     លោក លាភ ប៊ុនណ្ណារិទ្ធ ប្រធាន​គណៈកម្មការគ្រប់គ្រងផ្សារជម្ពូវ័ន​បាន​ឱ្យ​ដឹង​ នៅ​ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះថា៖ ​ បងប្អូនអាជីវករមកបើកតូបលក់ដូរមានចំនួនប្រហែល៨០% និងអតិថិជនចេញចូមកទិញទំនិញមានប្រហែល៧០%។​ 

      លោក​បន្ត​ថា​៖ បន្ទាប់ពីបានផ្សព្វផ្សាយសារពិសេសសម្តេចតេជោសម្រេចលប់បំបាត់កាត្វកិច្ចពាក់ម៉ាស់នៅទីសាធារណៈមក បងប្អូនអាជីវករ អតិថិជន អ្នករត់ម៉ូតូឌុប ម៉ូតូកង់បី ផាស់អាប់មានការសប្បាយរីករាយ និងបានថ្លែងអំណរគុណសម្តេចតេជោដ៏ជ្រាលជ្រៅបំផុតដែលបានចែកម៉ាស់ដល់គាត់នាពេលកន្លងមក និងឈប់ពាក់ម៉ាស់ចំនួនប្រហែល ៥០% និងបន្តពាក់ម៉ាស់ចំនួនប្រហែល៥០%។

      លោក​ប្រធាន​ផ្សារ​ជម្ពូវ័ន​បាន​ឱ្យ​ដឹង​ទៀត​ថា​៖ ចំពោះ​ទំនិញដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃមិនមានការឡើងថ្លៃទេ។ គណៈ កម្មការ​ផ្សារ​បាន​ផ្សព្វផ្សាយដល់អាជីវករផ្សារត្រូវប្រុងប្រយ័ត្នបិទប៉ារ៉ែតភ្លើង និងពន្លត់ភ្លើងទាន ធូបជាមុនសិនមុនចាកចេញពីតូបត្រលប់ទៅផ្ទះវិញ​ និង​ធ្វើអនាម័យ ព្រមទាំង​ល្បាតជុំវិញផ្សារជាប្រចាំដើម្បីបង្កាទប់ស្កាត់បទ ល្មើស និងបរិស្ថានល្អផងដែរ៕

ដោយ ៖ សំរិត


ចែករំលែក៖