ភ្នំពេញ៖ បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសពីការលើកលែងកាតព្វកិច្ចពាក់ម៉ាស់ការពារការឆ្លងជំងឺកូវីដ.១៩នៅកម្ពុជាតាមទីសាធារណៈ កាលពីថ្ងៃទី២៦មេសា ឆ្នាំ២០២២កន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញ បាន សង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋទូទាំងរាជធានីភ្នំពេញមួយចំនួនបានបោះបង់ចោលមិនពាក់ម៉ាស់ និងមួយចំនួនទៀតនៅតែបន្តការពាក់ម៉ាស់ជាធម្មតា ។ ជាក់ស្ដែង ទាំងបងប្អូនប្រជាពលរដ្ឋដែលចេញចូលក្នុងផ្សាររដ្ឋទាំង២៥ផ្សារ ព្រមទាំងក្រុមអាជីវករប្រមាណ៥០%មិនពាក់ម៉ាស់ និង៥០%ទៀតនៅតែបន្តការពាក់ម៉ាស់ជាធម្មតា។
យោងតាមរបាយការណ៍របស់ គណៈ កម្មការផ្សាររដ្ឋទាំង២៥ផ្សារបានឱ្យដឹងថា នៅថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២២នេះ ទាំងអាជីវករ និងបងប្អូនប្រជាពលរដ្ឋចេញចូលក្នុងផ្សារដែលមិនពាក់ម៉ាស់រួមមាន ៖ ១-ផ្សារបឹងកេងកង មិនពាក់ម៉ាស់ ចំនួន ៣៥%។ ២-ផ្សារជម្ពូវ័ន មិនពាក់ម៉ាស់ចំនួន ៥០% ។ ៣-ផ្សារដើមគ មិនពាក់ម៉ាសចំនួន ៦០% ។ ៤-ផ្សារចាក់អង្រែ មិនពាក់ម៉ាស់ចំនួន៥០%។ ៥-ផ្សារសេនជូរីផ្លាហ្សា មិនពាក់ម៉ាសចំនួន៤០% ។ ៦-ផ្សារអូឬស្សី មិនពាក់ម៉ាស់ចំនួន៣៥% ។ ៧-ផ្សារដេប៉ូ មិនពាក់ម៉ាសចំនួនប្រហែល៣៥ភាគរយ។ ៨-ផ្សារបឹងទំពុន មិនពាក់ម៉ាសចំនួន ៧៥% ។ ៩-ផ្សារច្រាំងចំរេះ មិនពាក់ម៉ាស់ចំនួន ៦០%។ ១១-ផ្សារទឹកថ្លា មិនពាក់ម៉ាស់ចំនួន៤០%។ ១២-ផ្សារបន្លែ មិនពាក់ម៉ាស់ ប្រមាណ 50% ។ ១៣-ផ្សារទួលសង្កែ មិនពាក់ម៉ាសចំនួន៤៥%។ ១៤-ផ្សារគីឡូម៉ែត្រលេខ៦ មិនពាក់ម៉ាសប្រហែល៤៥%។ ១៥-ផ្សារពោធិចិនតុង មិនពាក់ម៉ាស់ចំនួន៧០%។ ១៦-ផ្សារទួលទំពូង មិនពាក់ម៉ាស់ចំនួន៤០%។ ១៧-ផ្សារធំថ្មី មិនពាក់ម៉ាស់ចំនួន៤០% ។ ១៨-ផ្សារកណ្តោល មិនពាក់ម៉ាស់ចំនួន៥០% ។ ១៩-ផ្សារកាប់គោ មិនពាក់មាស់ចំនួន៦០%។ ២០-ផ្សារស្ទឹងមាន ជ័យមិនពាក់ម៉ាសចំនួន៣០% ។ ២១-ផ្សារចាស់ មិនពាក់ម៉ាស២៥%។២២-ផ្សារច្បារអំពៅ មិនពាក់ម៉ាស១៦% ។ ២៣-ផ្សារព្រែកលៀប មិនពាក់ម៉ាស៣១%។ ២៤-ផ្សារអូរឡាំពិក មិនពាក់ម៉ាស៥៨%។ ២៥-ផ្សារសាមគ្គី មិនពាក់ម៉ាសចំនួន ៣៦ ភាគរយ ។
លោក លាភ ប៊ុនណ្ណារិទ្ធ ប្រធានគណៈកម្មការគ្រប់គ្រងផ្សារជម្ពូវ័នបានឱ្យដឹង នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះថា៖ បងប្អូនអាជីវករមកបើកតូបលក់ដូរមានចំនួនប្រហែល៨០% និងអតិថិជនចេញចូមកទិញទំនិញមានប្រហែល៧០%។
លោកបន្តថា៖ បន្ទាប់ពីបានផ្សព្វផ្សាយសារពិសេសសម្តេចតេជោសម្រេចលប់បំបាត់កាត្វកិច្ចពាក់ម៉ាស់នៅទីសាធារណៈមក បងប្អូនអាជីវករ អតិថិជន អ្នករត់ម៉ូតូឌុប ម៉ូតូកង់បី ផាស់អាប់មានការសប្បាយរីករាយ និងបានថ្លែងអំណរគុណសម្តេចតេជោដ៏ជ្រាលជ្រៅបំផុតដែលបានចែកម៉ាស់ដល់គាត់នាពេលកន្លងមក និងឈប់ពាក់ម៉ាស់ចំនួនប្រហែល ៥០% និងបន្តពាក់ម៉ាស់ចំនួនប្រហែល៥០%។
លោកប្រធានផ្សារជម្ពូវ័នបានឱ្យដឹងទៀតថា៖ ចំពោះទំនិញដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃមិនមានការឡើងថ្លៃទេ។ គណៈ កម្មការផ្សារបានផ្សព្វផ្សាយដល់អាជីវករផ្សារត្រូវប្រុងប្រយ័ត្នបិទប៉ារ៉ែតភ្លើង និងពន្លត់ភ្លើងទាន ធូបជាមុនសិនមុនចាកចេញពីតូបត្រលប់ទៅផ្ទះវិញ និងធ្វើអនាម័យ ព្រមទាំងល្បាតជុំវិញផ្សារជាប្រចាំដើម្បីបង្កាទប់ស្កាត់បទ ល្មើស និងបរិស្ថានល្អផងដែរ៕
ដោយ ៖ សំរិត