ក្លិប Borussia Dortmund បានចុះហត្ថលេខាលើខ្សែប្រយុទ្ធ Karim Adeyemi ពីក្លបជើងឯកអូទ្រីស RB Salzburg ក្នុងកិច្ចសន្យារហូតដល់ឆ្នាំ២០២៧ ដោយក្លិប Bundesliga បានប្រកាសប៉ុន្មានម៉ោងបន្ទាប់ពីក្លិបManchester City បានយល់ព្រមចុះហត្ថលេខាលើខ្សែប្រយុទ្ធ Erling Haaland ។
Adeyemi ធ្លាប់ត្រូវបានគេភ្ជាប់ជាមួយនឹងការផ្លាស់ទៅលេងនៅ Premier League របស់អង់គ្លេស។ កីឡាករវ័យ២០ឆ្នាំរូបនេះបានបង្ហាញខ្លួន៤២ប្រកួតក្នុងការប្រកួតទាំងអស់នៅរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន២៣គ្រាប់។
លោក Michael Zorc នាយកផ្នែកកីឡារបស់ក្លិប Dortmund បាននិយាយថា “Karim Adeyemi គឺជាកីឡាករអន្តរជាតិវ័យក្មេងដែលមានទេពកោសល្យខ្ពស់ ដែលតាមរយៈការបង្ហាញទម្រង់លេង និងល្បឿនមិនគួរឱ្យជឿរបស់គាត់នឹងធ្វើឱ្យមានការបន្ថែមដ៏មានតម្លៃចំពោះការលេងប្រយុទ្ធរបស់យើង” ។
ខ្សែប្រយុទ្ធរូបនេះគឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ Bundesliga របស់អូទ្រីសដោយរកបាន១៩គ្រាប់នៅរដូវកាលនេះ។Adeyemi បាននិយាយថា “នៅពេលដែលខ្ញុំបានឮ Dortmund ចាប់អារម្មណ៍លើខ្ញុំ ខ្ញុំដឹងថាខ្ញុំចង់ចុះហត្ថលេខាជាមួយ BVB។ ខ្ញុំបានធ្វើការសម្រេចចិត្តដោយមនសិការដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេលវែងមួយ ពីព្រោះខ្ញុំជឿជាក់ថាយើងនឹងបង្កើតក្រុមដ៏គួរឱ្យរំភើបមួយ។ ទោះយ៉ាងណាក៏ដោយ Adeyemi មានចំណុចល្អដើម្បីបំពេញកន្លែង Haalandដែលចាកចេញនៅចុងរដូវកាលនេះ។
គួររំលឹកថា ក្លិប Man City បានឈានដល់កិច្ចព្រមព្រៀងចុះហត្ថលេខាលើ Haaland ពី Dortmund នៅថ្ងៃទី១ ខែកក្កដាខាងមុខជាមួយនឹងការផ្ទេរទៅក្លិបបញ្ចប់លក្ខខណ្ឌជាមួយខ្សែប្រយុទ្ធន័រវេសរូបនេះ។Haaland បានមកចូលរួមជាមួយក្របខ័ណ្ឌកំពូលរបស់អាឡឺម៉ង់ក្នុងខែមករា ឆ្នាំ២០២០បន្ទាប់ពីផ្ទេរពីក្លិប Salzburg ជាកន្លែងដែលគាត់បានស៊ុតបញ្ចូលទី២៩គ្រាប់ក្នុង២៧ប្រកួត ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)