ព័ត៌មានទាន់ហេតុការណ៍៖

ពិធីអបអរសាទរ​ និងថ្លែងអំណរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ​ “ធីតា” រៀបចំឡេីងដោយ​ “ធីតា”

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ក្រសួងសុខាភិបាល បានបញ្ជាក់អោយដឹងថា, នៅ ថ្ងៃទី១៣​ ខែឧសភា​ ឆ្នាំ២០២២:​ ពិធីអបអរសាទរ​ និងថ្លែងអំណរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ​ “ធីតា” រៀបចំឡេីងដោយ​ “ធីតា”៖

ផេកផ្លូវការ ក្រសួងសុខាភិបាល បានបន្តថា, លោកស្រីវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ និងជាប្រធាន​ គ.វ.ក-១៩​ បានអញ្ជេីញចូលរួម​ និងសូមគោរពសម្តែងនូវការកោតសរសេីរ​ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្ត​ សម្តេចតេជោ​ “TYDA” និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត​សម្ព័ន្ធយុវជន​ ស.ស.យ.ក​ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត​សម្តេចវិបុលសេនាភក្តី​ សាយ​ ឈុំ​ និង​ សម្តេចពិជ័យសេនា​ ទៀ​ បាញ់​ ព្រមទាំងក្រុមគ្រូពេទ្យកងទ័ព​ និងគ្រូពេទ្យរដ្ឋទាំង​ ២៥​ រាជធានី-ខេត្ត​ រួមទាំងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់​ ក្រសួងពាក់ព័ន្ធ​ សមាជិក-ជិកា​ គ.វ.ក-១៩​ និងអនុគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងក្នុងក្របខណ្ឌរាជធានី-ខេត្តទាំងអស់។

ការថ្លែងលោកស្រីវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ និងជាប្រធាន​ គ.វ.ក-១៩​ បែបនេះដោយលើកថា,  ក្នុងការចូលរួម​ ចាត់ចែង​ និងសម្របសម្រួលការចាក់វ៉ាក់សាំងកូវីដ-១៩​ នៅទូទាំងប្រទេសដែលធ្វេីឱ្យសម្រេចបានលទ្ធផលល្អជាប្រវត្តិសាស្ត្រនៃប្រទេសកម្ពជា​ រួមចំណែកធំធេងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩​ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ​ ទន់ភ្លន់បត់បែន​ ប៉ិនប្រសប់​ រហ័សវៀងវៃរបស់​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រហូតប្រទេសបានបេីកដំណេីរការឡេីងធម្មតាក្នុងប្រក្រតីភាពថ្មីឡេីងវិញ។ 

លោកស្រីវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ និងជាប្រធាន​ គ.វ.ក-១៩​ ក៏សូមគោរពជូនពរថ្នាក់ដឹកនាំ​ ក្រុមគ្រូពេទ្យ​ និងប្រជាពលរដ្ឋទាំងអស់​ មមានសុភាពល្អបរិបូណ៍​ ចម្រុងចម្រេីន​ ននិងទទួលបានជ័យជំនះគ្រប់កិច្ចការទាំអស់​ និងចៀសផុតពីជំងឺដង្កាត់ផ្សេងៗ​ ជាពិសេសជំងឺកូវីដ-១៩​ ពពួកបម្លែងថ្មីៗ។  សូមអរគុណ! ៕

ដោយ ៖ សិលា


ចែករំលែក៖