ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័របេីកបុកកិនម៉ូតូបណ្តាលឱ្យសិស្សសាលាម្នាក់រងរបួស

ចែករំលែក៖

ភ្នំពេញ​៖​ ក្មេងស្រីសិស្សសាលាម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗខណៈជិះម៉ូតូចេញពីសាលាត្រូវរថយន្តកុងតឺន័របេីកបុកកិនម៉ូតូកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៧​ ខែឧសភា​ ឆ្នាំ២០២២​ នៅចំណុចស្តុបសាលាជម្ពូវ័ន​ តាមបណ្តោយផ្លូវជាតិលេខ៤​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។ 

តាមសាក្សីបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញក្មេងស្រីសិស្សសាលា​ ម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1GF 8955 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងទិសដៅពីលិចទៅកេីត(បញ្ច្រាសទិស)ខណៈមកដល់ចំណុចកេីតហេតុក៏ឆ្លងស្តុបភ្លាមនោះស្រាប់តែរថយន្តកុងតឺន័រពណ៌សឆ្នូតក្រហម​ ពាក់ស្លាកលេខភ្នំពេញ3F 0559 ធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុងឆ្លងផ្លូវក៏ជ្រុលបុកម៉ូតូនិងកិនបណ្តាលឲ្យក្មេងស្រីសិស្សសាលារងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ។ 

ក្រោយកេីតហេតុសមត្ថកិច្ចចុះទៅដល់ចំណុចកេីតហេតុធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖