នៅថ្ងៃទី១៧ខែឧសភា ដោយក្តីបារម្ភពីការឆ្លងរាលដាលកូវីដ-១៩ នៅក្នុងប្រទេសកូរ៉េខាងជើងកាន់តែអាក្រក់ទៅនោះ អង្គការសុខភាពពិភពលោក WHO បានសន្យាជួយដល់កូរ៉េខាងជើងទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ។
បណ្ឌិត Poonam Khetrapal Singh អគ្គនាយកអង្គការ WHO ប្រចាំនៅតំបន់អាស៊ីអាគ្នេយ៍បានលើកឡើងថា អង្គការសុខភាពពិភពលោកបានបង្ហាញពីក្តីព្រួយបារម្ភយ៉ាងខ្លាំងពីការឆ្លងរាលដាលកូវីដ-១៩នៅកូរ៉េខាងជើង ។ ទន្ទឺមនឹងនោះWHO បានសន្យាជួយដល់កូរ៉េខាងជើងទប់ស្កាត់កូវីដ-១៩ ។ អង្គការសុខភាពពិភពលោកបានឡើងយុទ្ធសាស្ត្រជួយដល់កូរ៉េខាងជើងទប់ស្កាត់កូវីដ-១៩ ។
នៅពេលនេះដែរ កូរ៉េខាងជើង បានចល័តយោធារបស់ខ្លួនដើម្បីចែកចាយថ្នាំព្យាបាលជំងឺ COVID-19 និងដាក់ពង្រាយបុគ្គលិកសុខាភិបាលច្រើនជាង ១០,០០០នាក់ ដើម្បីតាមដានអ្នកជំងឺដែលមានរោគសញ្ញា ខណៈដែលប្រទេសមួយនេះកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងមួយនេះ។
តាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA, យោធាកូរ៉េខាងជើងត្រូវបានដាក់ពង្រាយភ្លាមៗដើម្បីធ្វើការចែកចាយថ្នាំពេទ្យក្នុងរដ្ឋធានីព្យុងយ៉ាង ជាកន្លែងផ្ទុះរាលដាលនៃមេរោគនេះ តាមបទបញ្ជារបស់លោក គីម ជុងអ៊ុន។ ដោយឡែក មនុស្សចំនួន ២៦៩,៥១០នាក់ទៀត ចេញរោគសញ្ញាគ្រុនក្តៅ នាំឱ្យចំនួន អ្នកមានរោគសញ្ញាគ្រុនក្ដៅសរុប កើនឡើងដល់១,៤៨៣,០៦០នាក់ ខណៈដែលអ្នកស្លាប់បានកើនឡើងដល់៥៦នាក់ គិតត្រឹមល្ងាចថ្ងៃចន្ទសប្តាហ៍នេះ។ ប៉ុន្តែចំនួនឆ្លង COVID-19 សរុបទូទាំងប្រទេស មិនត្រូវបានរាយការណ៍ទេ។
កូរ៉េខាងជើងដែលត្រូវបានចាត់ទុកថាជាប្រទេសដ៏ឯកោមួយនេះ កំពុងប្រឈមនឹងការព្រួយបាម្ភអំពីការខ្វះខាតវ៉ាក់សាំង និងឧបករណ៍វេជ្ជសាស្រ្ត ខណៈដែលការរាលដាលនៃជំងឺកូវីដ-១៩ បានបង្កើតវិបត្តិសាធារណៈបន្ថែមលើសេដ្ឋកិច្ចរបស់ខ្លួន៕
ដោយ៖ ធីរីណា(រូបថត ៖ suckhoedoisong.vn)