ភ្នំពេញ ៖ សារលិខិតរំលែកមរណទុក្ខ ជូនចំពោះ កញ្ញា សុវត្ថិឌី ធារិកា ព្រមទាំងក្រុមគ្រួសារ
កញ្ញា សុវត្ថិឌី ធារិកា ជាទីស្រឡាញ់រាប់អាន
ខ្ញុំ និងសហការី នៃកាកបាទក្រហមកម្ពុជា សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ចំពោះមរណភាព លោកឪពុក និងអ្នកម្តាយបង្កើត កាលពី ថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ដោយគ្រោះថ្នាក់ចរាចរណ៍។
មរណភាព លោកឪពុក អ្នកម្តាយ របស់ កញ្ញា សុវត្ថិឌី ធារិកា គឺជាការបាត់បង់នូវអ្នកមានគុណដ៏ធំធេងបំផុត ប្រកបដោយគុណធម៌ ព្រហ្មវិហារធម៌ មានទឹកចិត្តសន្តោសប្រណី ដែលពេញក្នុងមួយជីវិតរបស់លោកទាំងពីរ បានប្រឹងប្រែងយកអស់កម្លាំងកាយ ចិត្ត ថែរក្សាអប់រំ ផ្តល់ដំបូន្មានល្អៗដល់កូនៗ និងក្រុមគ្រួសារ ឲ្យបានក្លាយជា ធនធានមនុស្សដ៏ល្អប្រពៃថ្លៃថ្លាក្នុងសង្គមជាតិ ដោយពុំអាចបំភ្លេចបាន។
ខ្ញុំ និងសហការី សូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធសព លោកឪពុកអ្នកម្តាយ កញ្ញា សុវត្ថិឌី ធារិកា បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
សូម កញ្ញា សុវត្ថិឌី ធារិកា ព្រមទាំង ក្រុមគ្រួសារ ទទួលនូវការចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះ ដោយ សេចក្តីស្រឡាញ់រាប់អាន អំពីខ្ញុំ ៕
ដោយ ៖ សិលា