ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីមានគម្រោងដកខ្លួនចេញពីអង្គការ WTO, WHO

ចែករំលែក៖

សំណើដកខ្លួនចេញពីអង្គការសុខភាពពិភពលោក និងអង្គការពាណិជ្ជកម្មពិភពលោកត្រូវបានដាក់សំណើឡើងទៅកាន់រដ្ឋសភាដើម្បីពិភាក្សានិងអនុម័ត។
សារព័ត៌មាន RT បានដកស្រង់សម្តីអ្នកនាំពាក្យរដ្ឋសភារុស្ស៊ី លោក Pyotr Tolstoy ដែលបានបញ្ជាក់ថា រដ្ឋសភានិងព្រឹទ្ធសភាកំពុងតែពិភាក្សាលើគម្រោងចាកចេញពីអង្គការ WTO, WHO ។ លោកបន្តទៀតថា «រុស្ស៊ីបានដកខ្លួនចេញពីក្រុមប្រឹក្សាអឺរ៉ុប ហើយពេលនេះ នឹងបន្តដកខ្លួនចេញពីអង្គការ WTO, WHO ដោយសារតែអង្គការនេះបានបោះបង់ចោលកាតព្វកិច្ច ពាក់ព័ន្ធនឹងទឹកដីរបស់យើង»។
កាលពីខែមេសា ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បានប្រកាសថា ការកាត់បន្ថយភាពខុសច្បាប់របស់លោកខាងលិចមកលើប្រទេសរុស្ស៊ី និងក្រុមហ៊ុនរុស្ស៊ីគឺខុសទៅនឹងច្បាប់របស់អង្គការWTO ។
សារព័ត៌មាន RT បានផ្សាយថា ការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិចទៅកាន់ប្រទេសរុស្ស៊ី បណ្តាលឱ្យទីក្រុងមូស្គូត្រូវកាត់បន្ថយប្រមាណ១ម៉ឺនគោលដៅ ធ្វើឲ្យរុស្ស៊ីក្លាយជាប្រទេសដែលរងការដាក់ទណ្ឌកម្មច្រើនបំផុតលើពិភពលោក ។
សារព័ត៌មានរ៉យទ័រ បានផ្សាយថា កាលពីថ្ងៃទី ១០ ខែឧសភា សមាជិករបស់អង្គការសុខភាពពិភពលោកប្រចាំនៅតំបន់អឺរ៉ុបបានអនុម័តសេចក្តីសម្រេច អាចឈានដល់ការបិទទ្វារការិយាល័យនៅក្នុងប្រទេសរុស្ស៊ី ៕ ដោយ៖ ធីរីណា

រូបថត៖ Reuters 


ចែករំលែក៖