ព័ត៌មានទាន់ហេតុការណ៍៖

លោកគ្រូបង្រៀនម្នាក់បើកគោយន្តច្នៃជ្រុលចង្កូតទៅបុកបុរសម្នាក់ទៀតដែលកំពុងអង្គុយលើម៉ូតូបណ្តាលឱ្យស្លាប់

ចែករំលែក៖

ខេត្តសៀមរាប ៖ បុរសម្នាក់កំពុងអង្គុយលើម៉ូតូនៅដែលចតនៅលើចិញ្ចើមផ្លូវសុខៗ ស្រាប់តែត្រូវគោយន្តច្នៃជ្រុលចង្កូតមកបុកបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ហេតុការណ៍នេះកើតឡើងកាលពីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅចំណុចខាងជើង កែងឈូកចំងាយ១៥ម៉ែត្រ ក្នុងភូមិឈូក ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប។

យោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថស្រុកពួក បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ គោយន្តច្នៃដឹកថ្ម បុកបុរសអង្គុយធ្វើម៉ូតូ ។ អ្នកបើកបរគោយន្តច្នៃមានឈ្មោះ សំ ពេក ភេទប្រុស អាយុ ៣៧ឆ្នាំ នៅភូមិបត់ ឃុំដូនពេង ស្រុកអង្គរជុំ ខេត្តសៀមរាប មុខរបរ គ្រូបង្រៀន បានបើកជ្រុលទៅបុក ឈ្មោះ ហេង ហ៊ុនលី ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិឈូក ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប មុខរបរ កសិករ ដែលកំពុងអង្គុយលើម៉ូតូ បណ្តាលឲ្យស្លាប់ភ្លាមៗ។

របាយការណ៍ដដែលបានឲ្យដឹងទៀតថា បន្ទាប់ពីបង្កហេតុ បុរសជាគ្រូបង្រៀនរូបនោះត្រូវបានឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋា ននគរបាលស្រុកពួក ។ ចំណែកសាកសពជនរងគ្រោះប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ សូរិយា


ចែករំលែក៖