ក្រុមតោខៀវ Chelsea កំពុងពិចារណាលើការចុះហត្ថលេខាដែលអាចធ្វើទៅបាន ដែល Chelsea ស្ថិតក្នុងចំណោមក្លិបដែលចាប់អារម្មណ៍លើខ្សែប្រយុទ្ធ RB Leipzig កីឡាករ Christopher Nkunku ដែលបានជួយក្រុមឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ Bundesliga ។
កីឡាករវ័យ២៤ឆ្នាំរូបនេះកំពុងស្ថិតក្នុងការចរចាកិច្ចសន្យាជាមួយក្លិប RB Leipzig ប៉ុន្តែក្រុមតោខៀវជឿថា ពួកគេអាចរំខានដល់ការពិភាក្សា និងទាញយកអត្ថប្រយោជន៍។ ជាមួយគ្នានេះ Real Madrid ក៏កំពុងតាមដានស្ថានការណ៍នេះផងដែរ បើទោះជាត្រូវបានគេរាយការណ៍ថា ផ្តល់អាទិភាពលើការចុះហត្ថលេខាលើខ្សែបម្រើ Aurelien Tchouameniរបស់ Monaco ដែលជាគោលដៅរបស់តោខៀវផងដែរ។ ក្លិបតោខៀវត្រូវលក់កីឡាករដែលមានស្រាប់ជាមុនដែលមានគោលដៅដូចជាChristian Pulisic, Timo Werner និង Hakim Ziyech ក្នុងរដូវកាលនេះធ្វើឱ្យពួកគេខកចិត្ត។
ចំណែកខ្សែប្រយុទ្ធ Romelu Lukaku មិនបានឡើងដល់កម្រិតខ្ពស់ដូចការរំពឹងទុកទេ បើទោះបីជាគាត់បញ្ចប់រដូវកាលនេះក្នុងនាមជាអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេរបស់ក្លិបដោយរកបាន១៥គ្រាប់។ បញ្ហាគឺខ្សែប្រយុទ្ធទាំង៤ខាងលើមានតម្លៃថ្លៃ និងប្រាក់ឈ្នួលត្រូវបានពិចារណា ដោយទុកឱ្យក្លិបធំៗនៅអង់គ្លេស និងក្រុមកំពូលៗក្នុងក្របខ័ណ្ឌ Champions League អាចទិញបាន។
ក្លិប Borussia Dortmund បានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Werner ប៉ុន្តែហាក់ដូចជាមានបញ្ហាលើកិច្ចព្រមព្រៀងលើតម្លៃ។ បច្ចុប្បន្ននេះកីឡាករជម្រើសជាតិអាឡឺម៉ង់រូបនេះគឺជាកីឡាករដែលមានប្រាក់ឈ្នួលច្រើនជាងគេទី៤របស់ក្លិបតោខៀវ ដែលទទួលបានប្រហែល២៧៥,០០០ក្នុងមួយសប្តាហ៍។ ការចាប់អារម្មណ៍នេះជាឱកាសរបស់ក្លិបតោខៀវ Chelsea ដែលអាចនឹងដោះដូរហិរញ្ញវត្ថុពេលដែល Werner ចេញក្លិបនឹងមានឱកាសនិងហិរញ្ញវត្ថុគ្រប់គ្រាន់ដើម្បីទាក់ទាញខ្សែប្រយុទ្ធ Nkunku ពី RB Leipzig បាន ៕
ដោយ៖ ភារៈ(រូបភាព ៖ Goal.com)