ព័ត៌មានទាន់ហេតុការណ៍៖

លោក អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ និង​លោកខ្លូត​ ផន​ ប្រធានក្រុម​ប្រឹក្សា​ខេត្ត​ អញ្ជេីញ​ប្រារព្ធពិធីក្រុងពាលី​ និង​អភិសេក​រូបបដិមាព្រះឥន្រ្ទគង់លើដំរីឯរាវ័ណ​ តាមសួនច្បារមាត់ទន្លេ​ក្រុងកំពង់ចាម​

ចែករំលែក៖

     ខេត្តកំពង់ចាម៖ រូបសំណាកព្រះឥន្ទ្រគង់លើដំរីឯរាវ័ណដែលជាការផ្តួចផ្តើមកសាងឡើងដោយលោកអ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ត្រូវបានយកមកតម្កល់នៅលើសួនច្បារមាត់ទន្លេ ក្នុងសង្កាត់កំពង់ចាម។ 

    ចំពោះប្រវត្តិនៃបដិមាព្រះឥន្ទ្រគង់លើដំរីឯរាវ័ណ គឺត្រូវបានសិក្សាដោយផ្អែកលើមូលដ្ឋាននៃរចនាប័ទ្មចម្លាក់លោត នៃរចនាប័ទ្មខ្មែរបុរាណ និងបានធ្វើការសំយោគរចនាប័ទ្មបីបញ្ចូលគ្នា គឺ១-រចនាប័ទ្មបាពួន, ២-រចនាប័ទ្មអង្គរ និង៣-រចនាប័ទ្មបាយ័ន ។

    ចំណែកបដិមាព្រះឥន្ទ្រ ត្រូវបានសិក្សាដោយកំណត់ទម្រង់ឥរិយាបថ “សន្តិភាព-ឈ្នះចម្បាំង តំណាងឱ្យសេចក្តីដឹងគុណចំពោះ”សន្តិភាព” គឺបច្ចុប្បន្នភាពនៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងមានសន្តិភាពបរិបូណ៌៕

ដោយ៖ អ្នកប្រមាញ់


ចែករំលែក៖