ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត អ៉ិត សំហេង​ អញ្ជើញបើកវគ្គបំពាក់បំប៉នភ្នាក់ងារសង្កេតការណ៍គណបក្សតាមការិយាល័យបោះឆ្នោត សម្រាប់ខណ្ឌចំការមន និងខណ្ឌបឹងកេងកង

ចែករំលែក៖

ភ្នំពេញ​៖​ លោកបណ្ឌិត អ៉ិត សំហេង ប្រធានក្រុមការងារគណបក្សចុះជួយខណ្ឌចំការមន និងខណ្ឌបឹងកេងកង នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីបើកវគ្គបំពាក់បំប៉នភ្នាក់ងារសង្កេតការណ៍គណបក្សតាមការិយាល័យបោះឆ្នោត សម្រាប់ខណ្ឌចំការមន និងខណ្ឌបឹងកេងកង។ 

សមាសភាពដែលត្រូវចូលរួមធ្វើការបំពាក់បំប៉ន អំពីនិតិវិធី-ច្បាប់ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ទី៥ និងភារៈកិច្ចរបស់ភ្នាក់ងារតំណាងគណបក្សនយោបាយដែលមានខណ្ឌចំការមន និងខណ្ឌបឹងកេងកង សរុបចំនួន ៣៧៨នាក់។

នាឱកាសនោះ​ លោក​​បណ្ឌិតប្រធាន​ បានផ្តាំផ្ញេីដល់លោក​ លោកស្រីដែលចូលរួមវគ្គបំពាក់បំប៉ននាពេលនេះ​ សូមយកចិត្តទុកដាក់ស្តាប់​បទបង្ហាញដែលគ្រូឧទ្ទេសនាមរបស់គណបក្ស​បានធ្វេីការបង្ហាញជូន​ ហេីយយកទៅអនុវត្តអោយបានល្អ​ និងការពារអោយបានដាច់ខាតលទ្ធផលរបស់គណបក្សយេីង។

សូមជម្រាបដែរថា​ នៅព្រឹក​ថ្ងៃ​ដដែល​នេះ​ លោកបណ្ឌិត​ អ៉ិត​ សំហេង​​ ប្រធាន​ក្រុម​ការងារ​ គណះបក្ស​ប្រជាជន​កម្ពុជា​ ចុះ​ជួយ​ ខណ្ឌ​ បឹងកេងកង​ និង​ខណ្ឌ​ចំការមន​ បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​ភ្នាក់ងារ​ សង្កេត​ការណ៍​បោះឆ្នោត​ ជ្រើស​រើស​ក្រុម​ប្រឹក្សា​សង្កាត់​ របស់​គណបក្ស​ប្រជាជន​កម្ពុជា​ នៃ​ សង្កាត់​ទាំង​១២​ ក្នុង​ខណ្ឌ​បឹងកេងកង​ ​និង​ខណ្ឌ​ចំការមន​៕

ដោយ​៖សហការី​


ចែករំលែក៖