ភ្នំពេញ៖ លោកបណ្ឌិត អ៉ិត សំហេង ប្រធានក្រុមការងារគណបក្សចុះជួយខណ្ឌចំការមន និងខណ្ឌបឹងកេងកង នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីបើកវគ្គបំពាក់បំប៉នភ្នាក់ងារសង្កេតការណ៍គណបក្សតាមការិយាល័យបោះឆ្នោត សម្រាប់ខណ្ឌចំការមន និងខណ្ឌបឹងកេងកង។
សមាសភាពដែលត្រូវចូលរួមធ្វើការបំពាក់បំប៉ន អំពីនិតិវិធី-ច្បាប់ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ទី៥ និងភារៈកិច្ចរបស់ភ្នាក់ងារតំណាងគណបក្សនយោបាយដែលមានខណ្ឌចំការមន និងខណ្ឌបឹងកេងកង សរុបចំនួន ៣៧៨នាក់។
នាឱកាសនោះ លោកបណ្ឌិតប្រធាន បានផ្តាំផ្ញេីដល់លោក លោកស្រីដែលចូលរួមវគ្គបំពាក់បំប៉ននាពេលនេះ សូមយកចិត្តទុកដាក់ស្តាប់បទបង្ហាញដែលគ្រូឧទ្ទេសនាមរបស់គណបក្សបានធ្វេីការបង្ហាញជូន ហេីយយកទៅអនុវត្តអោយបានល្អ និងការពារអោយបានដាច់ខាតលទ្ធផលរបស់គណបក្សយេីង។
សូមជម្រាបដែរថា នៅព្រឹកថ្ងៃដដែលនេះ លោកបណ្ឌិត អ៉ិត សំហេង ប្រធានក្រុមការងារ គណះបក្សប្រជាជនកម្ពុជា ចុះជួយ ខណ្ឌ បឹងកេងកង និងខណ្ឌចំការមន បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលភ្នាក់ងារ សង្កេតការណ៍បោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាសង្កាត់ របស់គណបក្សប្រជាជនកម្ពុជា នៃ សង្កាត់ទាំង១២ ក្នុងខណ្ឌបឹងកេងកង និងខណ្ឌចំការមន៕
ដោយ៖សហការី