ព័ត៌មានទាន់ហេតុការណ៍៖

សិទ្ធិអាទិភាពនៅត្រង់ផ្លូវខ្វែង (មានផ្លាកសញ្ញា ” ឈប់ ” ) តើអ្នកបើកបរត្រូវផ្តល់សិទ្ធិឲ្យយានយន្តណាមួយទៅមុន ?

ចែករំលែក៖

ភ្នំពេញ ៖​ យោងតាម​ប្រភព​ព័ត៌មាន​ពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​០៤​ ខែមិថុនា​ ឆ្នាំ​២០២២នេះថា​៖​ សិទ្ធិអាទិភាពនៅត្រង់ផ្លូវខ្វែង (មានផ្លាកសញ្ញា ” ឈប់ ” ) តើអ្នកបើកបរត្រូវផ្តល់សិទ្ធិឲ្យយានយន្តណាមួយទៅមុន ?

ក្រសួង​ បានបន្ដថា​ អ្នកបើកបរត្រូវស្វែងយល់ពីសិទ្ធិអាទិភាពនៅលើផ្លូវប្រសព្វ និងមានស្មារតីយកចិត្តទុកដាក់ក្នុងការបើកបរ ជៀសវាងការបង្កគ្រោះថ្នាក់ និងការកកស្ទះនៅពេលធ្វើចរាចរណ៍លើផ្លូវសាធារណៈ។ 

ជាមួយគ្នានេះ​ ក្រសួង​ក៏​បាន​បង្ហាញ​ពីផ្លាកសញ្ញាបំរាម ៖ “ ឈប់នៅទីស្នាក់ការគយ, ឈប់នៅទីស្នាក់ការប៉ូលីស ,ឈប់នៅទីស្នាក់ការអាវុធហត្ថ ”។ 

សូមជម្រាបជូនថា​ ផ្លាកសញ្ញាបំរាម ដែលមាននៅលើដងផ្លូវសាធារណៈ គឺជាការដាក់បំរាមដល់អ្នកបើកបរ មិនឱ្យប្រព្រឹត្តខុសពីខ្លឹមសារនេះឡើយ។ ដូចនេះអ្នកបើកបរ ត្រូវអនុវត្ត និងគោរពដាច់ខាត៕

ដោយ​៖សហការី​


ចែករំលែក៖