ភ្នំពេញ ៖ យោងតាមប្រភពព័ត៌មានពីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃសៅរ៍ទី០៤ ខែមិថុនា ឆ្នាំ២០២២នេះថា៖ សិទ្ធិអាទិភាពនៅត្រង់ផ្លូវខ្វែង (មានផ្លាកសញ្ញា ” ឈប់ ” ) តើអ្នកបើកបរត្រូវផ្តល់សិទ្ធិឲ្យយានយន្តណាមួយទៅមុន ?
ក្រសួង បានបន្ដថា អ្នកបើកបរត្រូវស្វែងយល់ពីសិទ្ធិអាទិភាពនៅលើផ្លូវប្រសព្វ និងមានស្មារតីយកចិត្តទុកដាក់ក្នុងការបើកបរ ជៀសវាងការបង្កគ្រោះថ្នាក់ និងការកកស្ទះនៅពេលធ្វើចរាចរណ៍លើផ្លូវសាធារណៈ។
ជាមួយគ្នានេះ ក្រសួងក៏បានបង្ហាញពីផ្លាកសញ្ញាបំរាម ៖ “ ឈប់នៅទីស្នាក់ការគយ, ឈប់នៅទីស្នាក់ការប៉ូលីស ,ឈប់នៅទីស្នាក់ការអាវុធហត្ថ ”។
សូមជម្រាបជូនថា ផ្លាកសញ្ញាបំរាម ដែលមាននៅលើដងផ្លូវសាធារណៈ គឺជាការដាក់បំរាមដល់អ្នកបើកបរ មិនឱ្យប្រព្រឹត្តខុសពីខ្លឹមសារនេះឡើយ។ ដូចនេះអ្នកបើកបរ ត្រូវអនុវត្ត និងគោរពដាច់ខាត៕
ដោយ៖សហការី