ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ឯក ស ថេត​ ចាត់ឱ្យ​មន្រ្តី​ចុះសួរសុខទុក្ខ លោកស្រីនាយរងការិយាល័យបុគ្គលិក ដែលរងគ្រោះថ្នាក់ចរាចរណ៍បាក់ឆ្អឹងដើមដៃ

ចែករំលែក៖

ភ្នំពេញ​៖​ ដោយមានការយកចិត្តទុកដាក់ជាបន្តបន្ទាប់ពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ២០២២ លោកស្រីឧត្តមសេនីយ៍ទោ សុឹម ផាណុំ ស្នងការរង ទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន និងការងារយេនឌ័រ និងលោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី ស្នងការរង ទទួលផែនការងារធនធានមនុស្ស បានដឹកនាំមន្ត្រីក្រោមឱវាទចុះសួរសុខទុក្ខ លោកស្រី ឆេង សារ៉េត ប្រធានសមាគមន៍នារី និងជាអនុប្រធានក្រុមការងារយេនឌ័រ និងជានាយរងការិយាល័យបុគ្គលិក បានទទួលរងគ្រោះថ្នាក់ចរាចរណ៍ បាក់ឆ្អឹងដើមដៃ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ។

បេី​យោង​តាមប្រភពព័ត៍មានពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ បានឱ្យដឹងថា​ ក្នុងឱកាសនោះដែរ លោក-លោកស្រីស្នងការរង បានយកថវិកាចំនួន២.០០០.០០០រៀល និងសម្ភារមួយចំនួនទៀតរបស់លោកស្នងការ និងថវិកាសប្បុរសជនជាច្រើននាក់ទៀត ជូនលោកស្រីវរសេនីយ៍ទោផងដែរ​៕

ដោយ​៖សហការី​


ចែករំលែក៖