ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ព័ន្ធករណីលួចដែកធ្វើសំណង់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចដែកធ្វើសំណង់។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វានៅព្រឹកថ្ងៃទី២៧ ខែមិថុនាឆ្នាំ២០២២បានឲ្យដឹងថាជនសង្ស័យឈ្មោះ ផាត់ ផល្លា អាយុ២៩ឆ្នាំ មុខររបរ រើសអេតចាយ ហើយបានឃាត់ខ្លួនកាលពីយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ប្រព្រឹត្តនៅចំណុចដីឡូតិ៍ក្រុមហ៊ុនOCIC សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា។

បច្ចុប្បន្នជនសង្ស័យត្រូវបាន កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖