ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ ទទួលស្វាគមន៍ ជាមួយកងកម្លាំងច័ន្ទបុរី-ត្រាត ក្នុងដំណើរទស្សនកិច្ចជាផ្លូវការ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ នាព្រឹកថ្ងៃពុធ ទី២៩ ខែមិថុនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី គុជ នាង មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ បានទទួលស្វាគមន៍ដំណើរទស្សនៈកិច្ចរបស់គណៈប្រតិភូកងកម្លាំងការពារព្រំដែន ចន្ទបុរី-ត្រាត ដឹកនាំដោយ លោក ឧត្តមនាវីត្រី ជិរ៉ូត ស៊ុកអារាម នាយសេនាធិការ ការពារព្រំដែនដែនច័ន្ទបុរី.ត្រាត ក្នុងដំណើរទស្សនកិច្ចជាផ្លូវការ ដើម្បីពង្រឹងសម្ព័ន្ធមេត្រីភាព និងពិភាក្សាការងារនៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥២។

លោកឧត្តមសេនីយ៍ត្រី គុជ នាង បានសំដែងនូវមនោសញ្ចេតនានឹករលឹក និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក នាយសេនាធិការ និងគណ:ប្រតិភូទាំងអស់ដែលបានធ្វើដំណើរទស្សនកិច្ចមកកាន់ ទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥២លើកនេះ ជាការរួមចំណែកក្នុងការពង្រឹងចំណងមិត្តភាព សាមគ្គីភាព សម្ព័ន្ធមេត្រីភាព ដើម្បីជាប្រយោជន៍រួម និងរក្សាបាននូវសន្តិភាព សន្តិសុខ និងស្ថេរភាពនៃភាគីយើងទាំងពីរ ។

នៅក្នុងជំនួបនាឱកាសនោះ លោក ឧត្តមនាវីត្រី ជិរ៉ូត ស៊ុកអារាម បានគូសបញ្ជាក់ថា នេះជាលើកទី៤ ដែល ប្រតិភូកងកម្លាំងការពារព្រំដែន ចន្ទបុរី ត្រាត  បានមកបំពេញទស្សនកិច្ចនៅកងពលតូចថ្មើរជើងលេខ៥២។  ឧត្តមនាវីត្រី ក៏បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការរវាងកងពលតូចថ្មើរជើងលេខ៥២ និង កងបញ្ជាការ ការពារព្រំដែន ចន្ទបុរីត្រាត បានអនុវត្តរហូតមកដល់បច្ចុប្បន្ន្ន ។ យើងនិងបន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងការបង្កលក្ខណៈងាយស្រួលដល់ការប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរក្រោមកិច្ចសហប្រតិបត្តិការ ផ្តល់ការជឿជាក់លើគ្នា ដើម្បីលើកកម្ពស់កំរិតជីវភាពរស់នៅរបស់ប្រជាជន ទាំងពីប្រទេស ឲ្យកាន់ល្អប្រសើរឡើងថែមទៀត ៕

ដោយ ៖ សហការី


ចែករំលែក៖