ខេត្តរតនគិរី ៖ កម្លាំងកងរាជអាវុធហត្ថក្រុងបានលុង បានចុះប្រតិបត្តិការបង្ក្រាបជនសង្ស័យប្រុស-ស្រីចំនួន៥នាក់ ពាក់ព័ន្ធករណីចែកចាយ,ជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្នុងនោះដោយមានការចង្អុរបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដោយមានការសម្របសម្រួលនីតិវិធី ពីលោក កែវ ភក្តី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។
ឃាត់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង១៣និង០០នាទី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ កម្លាំង មូលដ្ឋានកងរាជអាវុធហត្ថក្រុងបានលុងចំនួន១០នាក់ ប្រេីប្រាស់មធ្យោបាយ រថយន្ត ១គ្រឿង និងម៉ូតូ ៣គ្រឿង ដឹកនាំដោយ លោកវរសេនីយ៍ត្រី ហៃ វណ្ណារ៉ា មេបញ្ជា ការអាវុធហត្ថក្រុងបានលុង ចុះបង្រ្កាបជាក់ស្តែងករណីចែកចាយ រក្សាទុកនិងជួញដូរដោយខុសច្បាប់សារធាតុញៀន ស្ថិតនៅក្នុងភូមិជ័យជំនះ សង្កាត់ ឡាបានសៀក ក្រុងបានលុង។
យោងតាមរបាយការណ៍ពីអាវុធហត្ថក្រុងបានលុង បានឲ្យដឹងថា ឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់មាន ៖
១-ឈ្មោះ អឿន មនោរម្យ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
២-ឈ្មោះ ឡិច សេងហ៊ុយ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
៣-ឈ្មោះ តឹង ទឹម (ហៅ ធំ)ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ខេត្តរតនគិរី។
៤-ឈ្មោះ ហេង សៀវត្រា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិជ័យជំនះ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
៥-ឈ្មោះ ប៉ែន ស្រីមុំ ភេទស្រី អាយុ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅបច្ចុប្បន្ន ភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
របាយការណ៍បានបញ្ជាក់ថា ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាង ម្សៅក្រាមពណ៌សថ្លាចំនួន២កញ្ចប់ (ធំ.តូច)ទម្ងន់ ៥៤.៤៥ក្រាម,
-ទូរសព្ទដៃចំនួន៤គ្រឿង -ម៉ូតូ១គ្រឿង -ម៉ាស៊ីនថ្លឹងថ្នាំញៀន ១គ្រឿង -អត្តសញ្ញាណប័ណ្ណ ១សន្លឹក -ប័ណ្ណបើកបរ ១សន្លឹក
-កាតវីង ១សន្លឹក -ប្រាក់រៀលចំនួន ៥.០០០.រៀល។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់ការិយាល័យជំនាញ នៃកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ សូរិយា