ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថក្រុងបានលុងឃាត់ខ្លួនជនសង្ស័យប្រុស-ស្រីចំនួន៥នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តរតនគិរី ៖ កម្លាំងកងរាជអាវុធហត្ថក្រុងបានលុង បានចុះប្រតិបត្តិការបង្ក្រាបជនសង្ស័យប្រុស-ស្រីចំនួន៥នាក់ ពាក់ព័ន្ធករណីចែកចាយ,ជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្នុងនោះដោយមានការចង្អុរបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដោយមានការសម្របសម្រួលនីតិវិធី ពីលោក កែវ ភក្តី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។

ឃាត់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង​១៣និង០០នាទី​ ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២២​ កម្លាំង មូលដ្ឋាន​កងរាជអាវុធហត្ថក្រុងបានលុង​ចំនួន១០នាក់​ ប្រេីប្រាស់​មធ្យោបាយ​ រថយន្ត​ ១គ្រឿង​ និងម៉ូតូ ៣គ្រឿង​ ដឹកនាំដោយ​ លោកវរសេនីយ៍ត្រី​​ ហៃ​ វណ្ណារ៉ា​ មេបញ្ជា ការអាវុធហត្ថក្រុងបានលុង​ ចុះបង្រ្កាបជាក់ស្តែងករណីចែកចាយ​ រក្សាទុកនិង​ជួញដូរដោយខុសច្បាប់​សារធាតុញៀន​ ស្ថិត​នៅក្នុងភូមិជ័យ​ជំនះ​ សង្កាត់​ ឡាបានសៀក ក្រុងបានលុង​។ 

យោងតាមរបាយការណ៍ពីអាវុធហត្ថក្រុងបានលុង បានឲ្យដឹងថា ឃាត់ខ្លួនជនសង្ស័យ​ចំនួន៥នាក់​មាន ៖

១-ឈ្មោះ​ អឿន​ មនោរម្យ ភេទប្រុស​​​ អាយុ​៣៣ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន​ ភូមិជ័យ​ជំនះ​ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

 ២-ឈ្មោះ​ ឡិច សេងហ៊ុយ ភេទប្រុស អាយុ៣៥ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ​ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន​ ភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង​ ខេត្តរតនគិរី។

៣-ឈ្មោះ តឹង ទឹម (ហៅ ធំ)ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ខេត្តរតនគិរី។ 

៤-ឈ្មោះ ហេង សៀវត្រា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិជ័យ​ជំនះ​ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

៥-ឈ្មោះ ប៉ែន ស្រីមុំ ភេទស្រី អាយុ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅបច្ចុប្បន្ន ភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។ 

របាយការណ៍បានបញ្ជាក់ថា ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាង ម្សៅក្រាមពណ៌សថ្លា​ចំនួន​២កញ្ចប់ (ធំ.តូច)​ទម្ងន់ ៥៤.៤៥ក្រាម​,

-ទូរសព្ទដៃ​ចំនួន៤គ្រឿង -ម៉ូតូ១គ្រឿង -ម៉ាស៊ីន​ថ្លឹងថ្នាំញៀន​ ១គ្រឿង​  -អត្តសញ្ញាណ​ប័ណ្ណ ១សន្លឹក​ -ប័ណ្ណ​បើកបរ​ ១សន្លឹក​ 

-កាតវីង ១សន្លឹក​​​​ -ប្រាក់រៀលចំនួន ៥.០០០.រៀល។ 

 បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង​ ត្រូវបានបញ្ជូនមកកាន់ការិយាល័យជំនាញ​ នៃកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ដោយ៖ សូរិយា


ចែករំលែក៖