ព័ត៌មានទាន់ហេតុការណ៍៖

សូមបើកបរមានការប្រុងប្រយ័ត្នខ្ពស់! មនុស្សប្រុសស្រី៥នាក់បានរងរបួសធ្ងន់ស្រាលខណៈរថយន្ត១គ្រឿងក្រឡាប់នៅលើផ្លូវល្បឿនលឿន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ មនុស្សប្រុសស្រី៥នាក់រងរបួសធ្ងន់ស្រាលបន្ទាប់ពីរថយន្តក្រឡាប់នៅលើផ្លូវល្បឿនលឿនត្រង់ចំណុចភូមិពាមទុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺកាលពីវេលាម៉ោង៣៖៤៥នាទីរសៀលថ្ងៃទី១ខែកក្កដាឆ្នាំ២០២២។

នគរបាលស្រុកភ្នំស្រួចបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកអាល់ហ្វាតពណ៌ស  ពាក់ស្លាកលេខ ភ្នំពេញ 2BF-8590 បើកបរដោយឈ្មោះ ប៉ក់ ពឿន ភេទប្រុស អាយុ៣៩ឆ្នាំរងរបួសស្រាល រស់នៅភូមិព្រៃខ្លា ឃុំព្រៃកណ្ដៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។

 អ្នករួមដំណើរ ៤នាក់ ១.ឈ្មោះ អាន់ ជុងហូ ភេទប្រុស អាយុ៥៧ឆ្នាំរងរបួសធ្ងន់ (ជនជាតិកូរ៉េ) 

២.ឈ្មោះ អុី សហា ភេទប្រុសអាយុ៤០ឆ្នាំស្រាល(ជនជាតិកូរ៉េ) 

៣.ឈ្មោះ គីម យ៉ុងហ៊ុន ភេទប្រុស អាយុ ៤៦ឆ្នាំរងរបួសស្រាល(ជនជាតិកូរ៉េ)និង៤.ឈ្មោះ មីន ធីតា ភេទស្រី អាយុ១៨ឆ្នាំរងរបួសធ្ងន់ (ជនជាតិខ្មែរ) ។

បើកបរពីទិសខាងកើតទៅទិសខាងលិច ក្នុងគន្លងខាងឆ្វេងដៃ ដល់ចំណុចខាងលើ បានគេចរថយន្តមួយគ្រឿងទៀត មិនស្គាល់ម៉ាក ក្រឡាប់ខ្លួនឯងជាច្រើនជុំបណ្តាលឲ្យមនុស្សប្រុសស្រីទាំង៥នាក់រងរបួសធ្ងន់ស្រាល។

ប្រភពបានបន្តទៀតថាក្រោយកើតហេតុមន្ត្រីជំនាញហៅរថយន្តបញ្ជាការដ្ឋានការពារកោះឆ្នេរ ដឹកយកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។

ចំណែក រថយន្តបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖